ក្រុមបាល់ទាត់Gironaដែលកំពុងតែឡើងជើងខ្លាំងក្នុងរដូវកាលនេះកំពុងតែបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីពួកគេយកឈ្នះលើក្រុមយក្ស Barcelonaដល់ក្នុងទឹកដីរហូតដល់ទៅ ៤ទល់នឹង២។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមGirona ឡើងមកឈរលើកំពូលតារាងមាន៤១ពិន្ទុក្នុងចំណោម១៦ប្រកួតឈរលើក្រុមលេខ២Real Madridចំនួន២ពិន្ទុ ចំណែកក្រុមBarcelona ឈរលេខរៀងទី៤តាមពីក្រោយក្រុមGirona រហូតដល់ទៅ៧ពិន្ទុ ។
៤គ្រាប់ដែលកើតចេញពីកីឡាករ Artem Dovbyk, Miguel Gutierrez, Valery Fernandezនិង Cristhian Stuani របស់ក្រុម Gironaគឺជាជ័យជម្នះដំបូងបង្អស់របស់ពួកគេក្នុងចំណោមប្រវត្តិជួបគ្នាកន្លងមក។
ចំណែកការប្រកួតរវាងក្រុម Granada និងAthletic Bilbao ត្រូវបានផ្អាកកាលពីថ្ងៃអាទិត្យដោយសារតែមានអ្នកគាំទ្រ Granada ម្នាក់បានស្លាប់ដោយសារគាំងបេះដូងនៅនាទីទី១៧ពេលក្រុមAthletic Bilbao បាននាំមុខមុន ដោយកីឡាករ Inaki Williams នៅនាទីទី១៦។ ការប្រកួតរវាងក្រុមទាំង២នេះនឹងបន្តឡើងវិញនៅថ្ងៃចន្ទនេះហើយ ៕
ដោយ៖ ភារៈ