ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំកម្រិតអន្តរជាតិ ដែលនឹងរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអន្តរជាតិ។ នេះបើយោងតាម ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អោយដឹង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ក្រសួងពាណិជ្ជកម្មក៏នឹងរៀបចំកម្មវិធីអមសំខាន់ៗមួយចំនួនផងដែរដូចជា៖ សិក្ខាសាលាស្តីពីការជំរុញពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ កម្មវិធីចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម កម្មវិធីជំនួបពាណិជ្ជកម្ម និងការប្រគំតន្ត្រីជាដើម ៕

ដោយ ៖ សហការី


ចែករំលែក៖