ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់សែ្តង ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ប៉ុស្ដីរដ្នបាលសង្កាត់បឹងកក់ទី២ នៃអធិការដ្នាននគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១១ ខែធ្នូ ឆាំ្ន២០២៣នេះថា៖ កម្លាំង​មូលដ្ឋាន​​បានចុះល្បាតក្នុងមូលដ្ឋាន សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ 

ករណី​ឃាត់ខ្លួន​មុខសញ្ញាគ្រឿងញៀនខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី​១០​ ខែធ្នូ​ម្សិលមិញនេះ​ នៅចំណុចមុខផ្ទះលេខ២៤ផ្លូវលេខ៦០៨ក្រុម១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

   ជនសង្ស័យ ឈ្មោះ​ ហេង គ្រីសទៀង​ ភេទប្រុស អាយុ២៩ជនជាតិខែ្មរមុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះលេខ២៤ ផ្លូវ៦០៨ ក្រុម១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។  

វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូចនិងទូរស័ព្ទ០១គ្រឿង ម៉ាកNOKIAស៊េរីចាស់ពណ៌ត្រួយចេក ។

បច្ចុប្បន្នជនសង្ស័យ០១នាក់ខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ អរុណរះ


ចែករំលែក៖