ក្រុមហ៊ុន Tik Tok បានឲ្យដឹងថាខ្លួននឹងវិនិយោគលុយ1,5ពាន់លានដុល្លារជាដើម្បីទិញយកភាគហ៊ុនធំរបស់ក្រុមហ៊ុន PT GoTo Gojek Tokopediaដែលជាក្រុមហ៊ុនពាណិជ្ចកម្មអេឡិចត្រូវនិច (រកស៊ីលើអនឡាញ)ធំបំផុត របស់ប្រទេសឥណ្ឌូនេស៊ី។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរនេះកើតឡើងបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី បានហាមឃាត់ការទិញទំនិញតាមអ៊ីនធឺណិតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីការពារពាណិជ្ជករតូចៗ និងទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយបង្ខំឱ្យ TikTok បិទសេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិក TikTok Shop របស់ខ្លួនកាលពីខែតុលា។
បើតាមកិច្ចព្រមព្រៀងនេះក្រុមហ៊ុនTikTok នឹងកាន់កាប់ហ៊ុន ៧៥,០១ភាគរយ ស្មើនឹងតម្លៃ៨៤០លានដុល្លារអាមេរិក។
ប្រជាជនឥណ្ឌូនេស៊ីច្រើនជាង 270 លាននាក់ជាអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសកម្ម។
TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance មានអ្នកប្រើប្រាស់ចំនួន 124 លាននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយបាននិងកំពុងធ្វើយ៉ាងណាឲ្យបានប្រាក់ចំណេញពីអ្នកប្រើប្រាស់ដ៏ច្រើននេះ។
TikTok បាននិយាយថា ប្រតិបត្តិការនេះនឹងបញ្ចប់ត្រឹមត្រីមាសទី 1 ឆ្នាំ 2024 ហើយ Tokopedia នឹងទទួលបានប្រាក់សន្យាចំនួន 1 ពាន់លានដុល្លារពី TikTok ដើម្បីប្រើប្រាស់សម្រាប់ការងាររបស់ពួកគេ ៕
ដោយ ៖ ភារៈ