ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកព្រឹទ្ធសភាអាមេរិក អំពាវនាវឱ្យអ៊ុយក្រែន ប្រគល់ទឹកដីឱ្យរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម

ចែករំលែក៖

សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋ Ohio លោក JD Vance បាននិយាយកាលពីថ្ងៃទី ១០ ខែ ខែធ្នូថា សហរដ្ឋអាមេរិកចាំបាច់ត្រូវទទួលយកថា អ៊ុយក្រែនអាចនឹងត្រូវ “ប្រគល់ទឹកដីខ្លះ” ឱ្យរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Vance បាននិយាយថា លោកប្រឆាំងនឹងការផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ពីព្រោះលោកមិនជឿថាប្រទេសនេះខ្លាំងជាងរុស្ស៊ីនោះទេ។ លោកក៏បានចោទសួរថា ហេតុអ្វីបានជាការផ្តល់ប្រាក់រាប់ពាន់លានដុល្លារដើម្បីជួយដល់អ៊ុយក្រែននៅពេលនេះ នឹងជួយក្រុងកៀវក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី នៅពេលដែលការគាំទ្រពីមុនមិនអាចបញ្ចប់ជម្លោះបាន។
លោក Vance បាននិយាយថា “វាគឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់អាមេរិកក្នុងការទទួលយកថាអ៊ុយក្រែននឹងត្រូវប្រគល់ទឹកដីមួយចំនួនទៅឱ្យរុស្ស៊ី ហើយយើងត្រូវតែធ្វើឱ្យជម្លោះនេះបញ្ចប់” ។
សមាជិកសភាមួយចំនួននៅក្នុងសភាមិនយល់ស្របនឹងសំណើថវិកាបន្ថែមរបស់សេតវិមាន ដែលរួមមានជំនួយដល់អ៊ីស្រាអែល និងអ៊ុយក្រែន។ គណបក្សសាធារណរដ្ឋជាច្រើនបានជំទាស់នឹងការផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ហើយបានទាមទារឱ្យវិធានការពង្រឹងសន្តិសុខព្រំដែនត្រូវបានបញ្ចូលទៅក្នុងសំណើថវិកា។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានរារាំងសំណើផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន និងអ៊ីស្រាអែលកាលពីសប្តាហ៍មុន ដោយសារកង្វះបទប្បញ្ញត្តិព្រំដែននៅក្នុងច្បាប់នេះ។ កញ្ចប់ថវិកាសង្គ្រោះបន្ទាន់បន្ថែមចំនួន $111 ពាន់លានដុល្លារដែលស្នើឡើងដោយប្រធានាធិបតី Biden ក៏រួមបញ្ចូលទាំងការគាំទ្រសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជំនួយមនុស្សធម៌សម្រាប់ Gaza ផងដែរ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖