ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញសេចក្តីជូនដំណឹង មានកិត្តិយសសូមជម្រាបជូន
ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺបាត ភ្នែក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ : 092 986 532 ៕
ដោយ ៖ សហការី