ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោកសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោកសិង្ហបុរី នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។

សូមបញ្ជាក់ថា៖ កម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេង រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក សិង្ហបុរី (RAC – SAF Junior Offiers Exchange Program) មានរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងយល់រវាងគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន និយាយជារួម និងកងទ័ពជើងគោក កម្ពុជា-សិង្ហបុរី និយាយដោយឡែក ស្របតាមគោលគំនិតកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នារវាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន លើកទី២៤ (24th ACAMM) នៅហួរហ៊ីន ព្រះរាជាណាចក្រថៃ។  កម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេង រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក សិង្ហបុរី (RAC – SAF Junior Offiers Exchange Program) គឺជាការផ្លាស់ប្តូរលើកទី១ រវាងកងទ័ពជើងគោក កម្ពុជា-សិង្ហបុរី ៕

ដោយ ៖ សហការី


ចែករំលែក៖