ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនធំដឹកអេតចាយមួយគ្រឿងដាក់ខ្ពស់បើកទាក់ខ្សែភ្លើងធ្លាក់លើផ្លូវបណ្តាលទាក់អ្នកជិះម៉ូតូដួលរងរបួសធ្ងន់មនុស្សចំនួន០២នាក់ចំណែកម្ចាស់រថយន្តបើករត់គេចត្រូវសមត្ថកិច្ចឃាត់ខ្លួននៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នៅភូមិសុវណ្ណគីរី ឃុំភ្នំតូច ស្រុកមង្គលបូរី ។
នគរបាលចរាចរណ៍ប្រាប់ថា មានរថយន្តម៉ាកហ៊ីយ៉ានដាយមួយគ្រឿងពាក់ផ្លាកលេខកំពង់ចាម3B .0799និងរុឺម៉កពាក់ផ្លាកលេខត្បូងឃ្មុំ4A.1672ប្រភេទរថយន្តភ្លៅប្រាំដឹកអេតចាយបើកបរតាមផ្លូវជាតិលេខ៦ទិសដៅពីជើងទៅត្បូងបានទាក់ខ្សែបាក់បង្គោលភ្លើងបំភ្លឺផ្លូវធ្វើឲ្យខ្សែធ្លាក់លើផ្លូវទាក់អ្នកជិះម៉ូតូបណ្តាលមនុស្សប្រុស ស្រីប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ ចំណែករថយន្តបង្កព្យាយាមបើករត់ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពុងចាប់ល្បឿនស្ទាក់ចាប់បាន។
នគរបាលជំនាញប្រាប់ថា បន្ទាប់ពីស្ទាក់ចាប់រថយន្តបង្កបាន ទាំងរថយន្តនិងអ្នកបើកបរត្រូវបញ្ជូនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ វណ្ណា