ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង និងមន្ដ្រីរាជការសាលារាជធានីភ្នំពេញទាំងអស់ជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ ឆ្នាំ។
ក្នុងលិខិតជូនពរ របស់រដ្ឋបាលរាជធានីភ្នំពេញ បានចេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះបាន បញ្ជាក់ថា៖ក្នុងនាម ក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កង កម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូន នូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៦៩ឆ្នាំ ឈានចូល ៧០ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ៖ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។
ស្ថិតក្នុងអភិមង្គលដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជាកុលធីតាខ្មែរដ៏ឆ្នើមមួយរូប បានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី បំពេញតួនាទី ដ៏ឧត្តុង្គឧត្តម ដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន ស័ក្តិសមជាមាតាមនុស្សធម៌នៃកម្ពុជា រួមចំណែ ណែកយ៉ាងធំធេងជាមួយរាជរដ្ឋា ភិបាល ក្នុងវិស័យមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ ប្រកប ដោយសុច្ឆន្ទៈដ៏មោះមុត និងជាសេចក្តីសង្ឃឹមរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ៖ នៅគ្រប់កាលៈទេសៈទាំងអស់។
នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណា ចក្រ កម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល់ វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា នឹងជាឧត្តមភរិយាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងក្រុមគ្រួសារជាទីស្រឡាញ់ សូមសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន មានអាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៏ មាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ ឧត្តុង្គឧត្ដមដឹកនាំ ស្ថាប័ន កាកបាទក្រហមកម្ពុជា ឱ្យកាន់តែមានវឌ្ឍនភាព និងវិបុលភាពជានិច្ចនិរន្តរ៍។ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាមេត្តាទទួល នូវភក្ដីភាព ដ៏ស្មោះស្ម័ត្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ ៖ សំរិត