ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀន​ ច្បាប់ចរាចរណ៍ ក្មេងទំនើង សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្សវិទ្យាល័យឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ០០នាទីព្រឹក​ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀន​ ច្បាប់ចរាចរណ៍ ក្មេងទំនើង សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្សនៅចំណុចវិទ្យាល័យឫស្សីកែវ ផ្លូវបេតុង ក្រុមទី៧​ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ និងវិទ្យាល័យឫស្សីកែវ ដែលមានសមាសភាពដូចខាងក្រោម៖

១- លោកវរ:សេនីយ៍ទោ ស៊ុន សុខវិសាល អធិការរង ទទួលការងារគ្រឿងញៀន។

២- លោកវរ:សេនីយ៍ត្រី​ តូច​ គឹមសុង​ នាយប៉ុស្តិ៍។

៣- លោកនាយរងប៉ុស្តិ៍ ទទួលការងារ គ្រឿងញៀន។

៤- លោកនាយក នាយករង។

៥-លោកគ្រូ អ្នកគ្រូ ប្រចាំថ្នាក់។

៦- កាកបាទក្រហម កាយរិទ្ធ។

 បានចុះធ្វេីការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀន​ ក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្ស​ នៃវិទ្យាល័យឫស្សីកែវ ថ្នាក់ទី៨E2&៨F2សរុបចំនួន​ ១១២នាក់​ (ស្រី ៤៦នាក់)។ 

ការផ្សព្វផ្សាយនេះចប់សព្វគ្រប់នៅវេលាម៉ោង​ ១០និង​ ០០នាទីព្រឹក​ នាថ្ងៃខែឆ្នាំដដែល​៕

ដោយ៖ ជីណា


ចែករំលែក៖