ព័ត៌មានទាន់ហេតុការណ៍៖

ជ្រុលពេកហើយ យុវតី ៣នាក់ ជិះម៉ូតូឌុបគ្នា ក្នុងឥរិយាបទដ៏មិនសមរម្យ ខណៈបើកម៉ូតូយ៉ាង លឿន ដែលសូម្បីមួកការពារសុវត្ថិភាពក៏គ្មានដែរ រាល់ថ្ងៃនៅខេត្តតាកែវ !

ចែករំលែក៖

ខេត្តតាកែវ ៖ យុវតី ៣រូប រងការរិះគន់ ពីប្រជាពលរដ្ឋ ពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ខណៈឃើញ ពួកគេជិះម៉ូតូលឿន គ្មានមួកសុវត្ថិភាព ជ្រេ សភាពមិនសមរម្យ មិនអាណិត ដល់កិត្តិយស អាណាព្យាបាល ឪពុកម្តាយ សូម្បីបន្តិច។

សូមបញ្ជាក់ថា , អ្នកគ្រូ​បង្រៀនម្នាក់នៅវិទ្យាល័យមួយក្នុងខេត្តតាកែវ អត់ទ្រាំ​លែង​បា​នតាម​ប្រមាញ់​ថត​ទាំង​កណ្តាល​ថ្ងៃ ព្រោះតែ​ឃើញ​សកម្មភាពក្មេងទំនើង ៣នាក់ ជិះម៉ូតូឌុបគ្នា ក្នុងឥរិយាបទដ៏មិនសមរម្យ ខណៈបើកម៉ូតូយ៉ាង លឿន ដែលសូម្បីមួកការពារសុវត្ថិភាពក៏គ្មានដែរ ​ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ស្ទើររកថ្លែងពុំចេញ បន្ទាប់ពីបានឃើញការបង្ហោះ​វីដេអូដែលគាត់បានព្យាយាមតាមប្រមាញ់ដោយផ្ទាល់ ។

តាមគណនីហ្វេសប៊ុកអ្នកគ្រូដែលមានឈ្មោះ Chim Bopha បានបង្ហោះវីដេអូពីសកម្មភាពរបស់ក្មេងស្រីទំនើងទាំងនោះ ដោយភ្ជាប់សារយ៉ាងដូច្នេះថា៖ «ក្មេងៗប្រុស ស្រី មួយក្រុមដែលតែងតែជិះម៉ូតូ ប្រលែងគ្នាស្រែក​​ឡូឡាបាចសាចពេញផ្លូវ បង្កភាពអសន្តិសុខដល់អ្នកធ្វើដំណើរ ឥឡូវបាន​ឃើញមុខច្បាស់ហើយ»។

អ្នកគ្រូខាងលើ បានបញ្ជាក់បន្ថែមថា «ខ្ញុំបានឃើញក្មេងៗទាំងអស់ហ្នឹង ធ្វើសកម្មភាពចលាចលរាល់ថ្ងៃ ថ្ងៃនេះថតបានដោយសារពេលថ្ងៃប្រហែលម៉ោងមួយ មិនសូវមានមនុស្សធ្វើដំណើរតាមដងផ្លូវ ទើបខ្ញុំដេញតាមថតឡើងហុយដីទ្រលោម» ។

តាមពិត ! ពេលដែលយើងបានមើលឃើញអំពីសកម្មភាពរបស់យុវតីទាំងបីរូប ជិះម៉ូតូ បង្ហាញពីកាយវិការ ជាក្មេងដែលទទួលបានការអប់រំតិចតួច ឬក៏ ពួកគេខ្វះការទទួលយកចិត្តទុកដាក់ក្នុងការអប់រំ កាយវិការ សំលៀកបំពាក់ ហាក់មិនមែនជាសិស្សសាលាទេ ទៅជាក្រុមយុវតីទំនើង សប្បាយ ឈ្លក់វង្វេង នឹងការសប្បាយ អូសទាញឲ្យខូចអនាគត ប្រសិនបើពួកគេមិនកែខ្លួន ។ ដូច្នេះអាណាព្យាបាល ឪពុកម្ដាយ សាច់ញាតិ លោកគ្រូអ្នកគ្រូ សមត្ថកិច្ច បើបានឃើញនូទង្វើទាំងអស់នេះ មេត្តាអប់រំ ប្រៀនប្រដៅ ដើម្បីឲ្យគាត់មានអនាគតល្អផង ៕

ដោយ ៖ សហការី


ចែករំលែក៖