ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ១៣ ធ្នូ កើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១០នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១៣លើក (យប់ ០៨លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី០១នាក់), រងរបួសសរុប ១០នាក់ (ស្រី ០២នាក់), រងរបួសធ្ងន់ ០៨នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ០៧នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់) , មិនប្រកាន់ស្តាំ ០៣លើក (ស្លាប់ ០នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់) ៕

ដោយ ៖ សហការី(រូបភាព៖ ឯកសារ)


ចែករំលែក៖