ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឯង ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ ប្រព្រឹត្តល្មើសនៅផ្ទះគ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ អឿន ប៊ុនយៀប ភេទប្រុស ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។
សមត្ថកិច្ចបានចាប់យកវត្ថុតាង៖ ម៉ូតូ ១គ្រឿង (ជិះធ្វើសកម្មភាព), កៅអីឈើ៨ និងតុឈើ១។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ សហការី