ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ ករណីឃាតកម្មមួយបានកើតឡើង ដោយសារទំនាស់ពាក្យសម្ដីរវាងកូនចុង បានប្រើកាំបិតចាក់លើឪពុកចុង បណ្តាលឱ្យស្លាប់នៅនិងកន្លែង នៅស្រុកភ្នំព្រឹក រួចរត់គេចខ្លួនបាត់ទាំងយប់។
ករណីឃាតកម្មខាងលេីនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបង្កឡើងដោយឈ្មោះ វណ្ណាវី វច្ចណះ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ត្រូវជាកូនចុង) បានធ្វើសកម្មភាពប្រើប្រាស់កាំបិត ចិតបន្លែ ចាក់សម្លាប់ លើជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ឪពុកចុង) បណ្តាលអោយស្លាប់នៅនិងកន្លែង ។
គួរបញ្ជាក់ថា ឆ្លងតាមការបំភ្លឺរបស់ក្រុមគ្រួសារ បានឱ្យដឹងថា មូលហេតុឈានដល់ការចាក់សម្លាប់ជនរងគ្រោះដោយសារ មានទំនាស់ក្នុងគ្រួសារ ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញកំពុងស៊ើបអង្កេតស្រាវជ្រាវស្វែងរក និងកំណត់អត្តសញ្ញាណ ជនសង្ស័យ ដើម្បីយកមកអនុវត្តតាមនីតិវិធី-ច្បាប់៕
ដោយ៖ សហការី