ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកព្រៃនប់ចាប់ចោរដៃស្អិតលូកហោប៉ៅបាន ២នាក់ក្នុងពិធីទេសនាដោយព្រះធម្មវន វាសី ចាន់ មុន្នីនៅភូមិពូធឿង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយអនុវត្តតាមផែនការការពារ របស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានចាត់កម្លាំងការពារ រៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងឈាន ទៅបង្រ្កាបបានជនឆ្លៀតឱកាសក្រុមចោរដៃស្អិត១ក្រុម ក្នុងករណីលួចខ្សែ.ក,លួចកាបូប និងលូកហោប៉ៅ ក្នុងពិធីនិមន្តមកទេសនា និងប្រោសព្រំសេរីមង្គលរបស់ព្រះធម្មវន វាសី ចន្ទ មុនី នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរួមមាន៖

១.ឈ្មោះ ពេជ្រ លីលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកឡុង ស្រុកស្អាង ខេត្តកណ្ដាលនិង ២.ឈ្មោះ លក្ខណ៍ ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរមិនពិត​ប្រាកដ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ(រត់គេចខ្លួន)។

ជនសង្ស័យទាំង​២​នាក់ខាងលើ បានធ្វើសក​ម្មភាពលួចដោះខ្សែ.ក របស់ជនរងគ្រោះឈ្មោះ មិត ពិ​សាល ភេទ ប្រុសអាយុ៤ឆ្នាំ ក្នុងបន្ទុកគ្រួសារ ស្នាក់នៅភូមិ១ សង្កាត់ ១ ក្រុង/ខេត្តព្រះសីហនុ។ ក្រោយពីធ្វើសកម្មភាពរួចកម្លាំងនគរបាលដែលយាមនៅគោលដៅ បានធ្វើការបង្ក្រាបបានភ្លាមៗតែ​ម្ដង។ 

៣.ឈ្មោះ កង ស្រីលក្ខណ៍ ភេទស្រី អាយុ២៨ឆ្នាំ មុខ របរមិនពិតប្រាកដ ស្នាក់នៅឈូកវ៉ា១ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលូកដៃចូលក្នុងកាបូបរបស់ជនរងគ្រោះ ដើម្បីលួចយកសម្ភារៈ។ ពេលកំពុងធ្វើសកម្មភាព កម្លាំងសមត្ថកិច្ចយាមនៅគោលដៅបាន​ធ្វើការបង្ក្រា​បបានភ្លាមៗតែម្ដង។ 

វត្ថុតាងចាប់យក៖ ខ្សែ.ក ផ្លាកទីនចំនួន​០១​ខ្សែ(មានតំលៃ២០០ដុល្លារ ជារបស់ជនរងគ្រោះ)និងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកoppo ពណ៌ខៀវ (ជារប​ស់ជន សង្ស័យ)។ 

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុ​តាងបានឃា​ត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖