ព័ត៌មានទាន់ហេតុការណ៍៖

យើងនាំគ្នាស្វែងយល់បន្តិចមើលថាអ្វីទៅជា <<បច្ចេកវិទ្យាឌីជីថល ឬ Digital technologies>>?

ចែករំលែក៖

ភ្នំពេញ ៖ បច្ចេកវិទ្យាឌីជីថល សំដៅដល់បណ្តាមធ្យោបាយ បណ្តាប្រព័ន្ធ បណ្តាឧបករណ៍ និងបណ្តាធនធាន ដែលបង្កើត ផ្ទុក ឬដំណើរការទិន្នន័យ ហើយយើងស្គាល់ច្បាស់ជាឧទាហរណ៍ ដូចជាបណ្តាញសង្គម ល្បែងអនឡាញ ពហុប្រព័ន្ធផ្សព្វផ្សាយ និងឧបករណ៍ចល័ត (ស្មាតហ្វូន, តាបផ្លែត, កុំព្យូទ័រ។ល។)។ នេះគឺជាការបញ្ជាក់ពីលោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ។ 

ហេតុអ្វីបានជាយើងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល?

ដោយសារតែបច្ចេកវិទ្យានេះ វាផ្តល់ភាពងាយស្រួលដល់ការទាក់ទងជាមួយនឹងមិត្តភ័ក្ត ជាមួយនឹងគ្រួសារ និងការងារពីចម្ងាយ ទោះបីយើងម្នាក់ៗរស់នៅឆ្ងាយពីគ្នា។ យើងអាចបញ្ជូនពាក្យសំដី វីឌីអូ សំឡេង និងដោះដូរព័ត៌មានដទៃទៀតរវាងគ្នា។ បណ្តាវេបសាយ/គេហទំព័រ (Websites) បណ្តាកម្មវិធីប្រើប្រាស់ (Apps) និងសុហ្វវែរ (software) ដែលមានទាំងអស់ត្រូវបានរៀបចំឡើង។

តើអ្វីទៅជាឧទាហរណ៍សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល?

ប្រព័ន្ធឌីជីថល គឺស្ថិតនៅជុំវិញយើងនាបច្ចុប្បន្ននេះ នៅក្នុងទម្រង់ជា កុំព្យូទ័រ (computers) ស្មាតហ្វូន (smartphones) ឧបករណ៍ស្គែនឯកសារ (scanners) ឧបករណ៍ទូទាត់ប្រាក់ (cash registers) និងឧបករណ៍អានសំបុត្រឌីជីថល (digital ticket readers)។ល។

តើអ្វីទៅជាឧបករណ៍ឌីជីថល (Digital Tool)?

ឧបករណ៍ឌីជីថល (Digital tools) អាចឱ្យន័យជា បណ្តាកម្មវិធី (programs)  បណ្តាវេបសាយ/គេហទំព័រ (websites) បណ្តាកម្មវិធីប្រើប្រាស់ (applications) និងធនធានអ៊ីនធឺណិត និងកុំព្យូទ័រដទៃទៀត ដែលគាំពារ លើកកម្ពស់ និងប្រតិបត្តិការរាល់ដំណើរការឌីជីថល និងរាល់ការពាក់ព័ន្ធនឹងការធ្វើរេខូបនីយកម្មឌីជីថល (Digitalization)។

តើអ្វីទៅជាបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ (Media)?

ការផ្សព្វផ្សាយជាឌីជីថល (digital media) សំដៅដល់រាល់មធ្យោបាយផ្សព្វផ្សាយនៃសោតទស្សន៍/ការផ្សាយរេខូបនីយកម្មព័ត៌មាន តាមរយៈផ្ទាំងបញ្ចាំងរូបភាព/អេក្រង់ និង/ឬប្រដាប់បំពងសំឡេង។ នេះរាប់បញ្ចូលផងដែរនូវអត្ថបទ អូឌីយ៉ូ វីឌីអូ ក្រាហ្វិក ដែលបញ្ជូននៅលើអ៊ីនធឺណិត សម្រាប់ការទស្សនា ឬស្តាប់ នៅលើអ៊ីនធឺណិត ៕

ដោយ ៖ សហការី


ចែករំលែក៖