ព័ត៌មានទាន់ហេតុការណ៍៖

លោក អុឹម វុត្ថា ៖ ពាក្យពាក់ព័ន្ធនឹងពាក្យ «Economic ឬ នៃសេដ្ឋកិច្ច»!

ចែករំលែក៖

ភ្នំពេញ ៖ លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានលើកឡើងថា ៖ ពាក្យពាក់ព័ន្ធនឹងពាក្យ «Economic ឬ នៃសេដ្ឋកិច្ច»!

economic

adj. នៃសេដ្ឋកិច្ច, ដែលផ្ដល់កម្រៃ 

~ advisor ទីប្រឹក្សាសេដ្ឋកិច្ច 

~ Advisory Team (EDT) ក្រុមទីប្រឹក្សាសេដ្ឋកិច្ច 

~ analysis ការវិភាគសេដ្ឋកិច្ច 

~ autonomy ស្វ័យាភិបាលសេដ្ឋកិច្ច, ស្វ័យភាពសេដ្ឋកិច្ច 

~ austerity policy គោលនយោបាយតបកម្មសេដ្ឋកិច្ច 

~ blockade ការហ៊ុមព័ទ្ធសេដ្ឋកិច្ច 

~ boom ការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងរហ័ស 

~ condition ស្ថានការណ៍សេដ្ឋកិច្ច 

~ conversion បម្លាស់សេដ្ឋកិច្ច (ពិសេសពី រចនាសម្ព័ន្ធយោធាមករចនាសម្ព័ន្ធសេដ្ឋកិច្ច) 

~ cooperation សហប្រតិបត្តិការសេដ្ឋកិច្ច 

~ cost-benefit analysis ការវិភាគ ចំណាយនិងចំណូលសេដ្ឋកិច្ច 

~ criminal cases ករណីបទល្មើសព្រហ្មទណ្ឌសេដ្ឋកិច្ច 

~ crisis (economic depression) វិបត្តិសេដ្ឋកិច្ច, សម្ពាធសេដ្ឋកិច្ច 

~ cycle ខួបសេដ្ឋកិច្ច 

~ development ការអភិវឌ្ឍសេដ្ឋកិច្ច 

~ diversity ពហុលក្ខណៈផលិតកម្មនៃសេដ្ឋកិច្ច, ភាពផ្សេងៗគ្នានៃសេដ្ឋកិច្ច 

~ efficiency ប្រសិទ្ធភាពសេដ្ឋកិច្ច 

~ embargo ការហ៊ុមព័ទ្ធសេដ្ឋកិច្ច, ការរាំងខ្ទប់សេដ្ឋកិច្ច, ទណ្ឌកម្មសេដ្ឋកិច្ច 

~ entity អង្គភាពសេដ្ឋកិច្ច 

~ environment បរិយាកាសសេដ្ឋកិច្ច 

~ forecast ការព្យាករណ៍សេដ្ឋកិច្ច 

~ freedom សេរីភាពខាងសេដ្ឋកិច្ច 

~ geography ភូមិសាស្ត្រសេដ្ឋកិច្ច 

~ goods ទំនិញឬសេវាដែលមានតម្លៃខាងសេដ្ឋកិច្ច 

~ growth កំណើនសេដ្ឋកិច្ច 

~ history ប្រវត្តិសាស្ត្រសេដ្ឋកិច្ច 

~ impact ផលប៉ះពាល់សេដ្ឋកិច្ច 

~ impact assessment ការប៉ាន់ប្រមាណផលប៉ះពាល់សេដ្ឋកិច្ច 

~ impact criterion លក្ខណៈវិនិច្ឆ័យនៃផលប៉ះពាល់សេដ្ឋកិច្ច 

~ indicator សូចនាករសេដ្ឋកិច្ច, អាំងឌីកាទ័រសេដ្ឋកិច្ច, សន្ទស្សន៍សេដ្ឋកិច្ច 

~ injury level កម្រិតគ្រោះថ្នាក់ដល់សេដ្ឋកិច្ច 

~ integration សមាហរណកម្មសេដ្ឋកិច្ច 

~ law ច្បាប់សេដ្ឋកិច្ច 

~ liberalization ការធ្វើឱ្យសេរីឡើងខាងសេដ្ឋកិច្ច, សេរីភាវូបនីយកម្មសេដ្ឋកិច្ច 

~ mechanism of socialist society យន្តការសេដ្ឋកិច្ចសង្គមនិយម 

~ model/pattern គំរូសេដ្ឋកិច្ច 

~ of scale សេដ្ឋកិច្ចមាត្រដ្ឋាន, សេដ្ឋកិច្ចវិមាត្រ 

~ of scope សេដ្ឋកិច្ចទំហំ 

~ outlook និទស្សន៍សេដ្ឋកិច្ច 

~ paper ឯកសារសេដ្ឋកិច្ច 

~ philosophy ទស្សនវិទ្យាសេដ្ឋកិច្ច 

~ planning ផែនការកម្មសេដ្ឋកិច្ច 

~ police នគរបាលសេដ្ឋកិច្ច 

~ politics នយោបាយសេដ្ឋកិច្ច 

~ power មហាអំណាចសេដ្ឋកិច្ច 

~ projection គម្រោងការសេដ្ឋកិច្ច 

~ rent ធនលាភ 

~ recession ការធ្លាក់ចុះនៃសេដ្ឋកិច្ច, ឱនភាពសេដ្ឋកិច្ច 

~ recovery ការរើបឡើងនៃសេដ្ឋកិច្ច 

~ reform កំណែទម្រង់សេដ្ឋកិច្ច 

~ sanction ទណ្ឌកម្មសេដ្ឋកិច្ច 

~ stagnation ការធ្លាក់ចុះនៃសេដ្ឋកិច្ច 

~ specialization ឯកទេសកម្មសេដ្ឋកិច្ច, ជំនាញនីយកម្មសេដ្ឋកិច្ច 

~ stabilization programme កម្មវិធីស្ថិរភាវូបនីយកម្មសេដ្ឋកិច្ច 

~ summit កិច្ចប្រជុំសេដ្ឋកិច្ចកំពូល 

~ system ប្រព័ន្ធសេដ្ឋកិច្ច 

~ theory ទ្រឹស្ដីសេដ្ឋកិច្ច 

~ ties ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច 

~ trend និន្នាការសេដ្ឋកិច្ច 

~ trends and Issues (APEC’s Adhoc group) (ETI) បញ្ហានិងនិន្នាការសេដ្ឋកិច្ច 

~ zone តំបន់សេដ្ឋកិច្ច 

council of mutual ~ aid ក្រុមប្រឹក្សាសង្គហសេដ្ឋកិច្ច 

the European ~ Community (EEC) សហគមន៍សេដ្ឋកិច្ចអឺរ៉ុប 

Asean-Pacific ~ Cooperation (APEC) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក 

normative ~ analysis ការវិភាគសេដ្ឋកិច្ចជាបទដ្ឋាន 

economical

adj. ដែលមិនសូវអស់ប្រាក់ច្រើន, ដែលសន្សំសំចៃ, សេដ្ឋកិច្ច, ថោក

~ car រថយន្តមិនសូវស៊ីសាំង

~ process ដំណើរការដែលមិនសូវអស់ប្រាក់ច្រើន, ដំណើរការដោយសន្សំសំចៃ, ចំណាយតិច

~ housewife ភរិយាដែលចេះសំចៃ

~ use ការប្រើប្រាស់ដោយសន្សំសំចៃ

~ use of resources ការសន្សំសំចៃក្នុងការប្រើប្រាស់ធនធាន

economics

n. វិទ្យាសាស្ត្រសេដ្ឋកិច្ច, សេដ្ឋវិទ្យា, សេដ្ឋកិច្ច

~ and Finance Institute (EFI) វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

~ outlook និទស្សន៍សេដ្ឋវិទ្យា

classical ~ វិទ្យាសាស្ត្រសេដ្ឋកិច្ចក្លាសិក

study of ~ សិក្សាវិទ្យាសាស្ត្រសេដ្ឋកិច្ច

the institute of ~ វិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច

economist

n. សេដ្ឋកិច្ចវិទូ, អ្នកសេដ្ឋកិច្ច

economize

v. សន្សំ, សំចៃ, ធ្វើឱ្យស្មើគ្នា, សន្សំសំចៃ, ធ្វើឱ្យមានសេដ្ឋកិច្ច

~ up (accounts) ធ្វើកុំឱ្យលើសឬកុំឱ្យខ្វះ៕

ដោយ ៖ សិលា


ចែករំលែក៖