ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋលេខាធិការ ចាន់ យុត្ថា ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការធ្វើបច្ចុប្បន្នកម្មតួនាទី ភារកិច្ចរបស់នាយកដ្ឋានក្រសួង

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញ នៅសាលប្រជុំរំដួល នាទីស្តីការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការជាលើកទី២ ដើម្បីពិនិត្យកែសម្រួលលើតួនាទី និងភារកិច្ច គ្រប់នាយកដ្ឋានចំណុះក្រសួងឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លោករដ្ឋលេខាធិការបានលើកឡើងថា បញ្ចកោណទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន៖

– បញ្ចកោណទី១៖ ការអភិវឌ្ឍមូលធនមនុស្ស

– បញ្ចកោណទី២៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង

– បញ្ចកោណទី៣៖ ការអភិវឌ្ឍវិស័យឯកជន និងការងារ

– បញ្ចកោណទី៤៖ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន

– បញ្ចកោណទី៥៖ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកកិច្ចការរដ្ឋបាល អគ្គនាយកកិច្ចការបច្ចេកទេស អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធាន មជ្ឈមណ្ឌល ទាំងអស់ចំណុះក្រសួងធនធានទឹក និងឧតុនិយម៕

ដោយ ៖ សហការី


ចែករំលែក៖