ព័ត៌មានទាន់ហេតុការណ៍៖

ចៅប្រុសសម្តេចតេជោ ហ៊ុន សែន និងជាកូនពៅ សម្តេចធិបតី ហ៊ុន ម៉ាណែត រៀនពូកែណាស់ បានមេដាយមាស មកពីការប្រឡងគណិតសាស្ត្រ

ចែករំលែក៖

ភ្នំពេញ ៖ ចៅប្រុសសម្តេចតេជោ ហ៊ុន សែន នាំយកមេដាយមាស ដែលបានមកពីការប្រឡងគណិតសាស្ត្រ បង្ហាញលោកតា ពេលកំពុងហាត់ប្រាណ ពិតជារៀនពូកែឆ្លាតឈ្លាសវៃបំផុត។ 

សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣ ម្សិលមុិញនេះ កុមារសិដ្ឋ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បាននាំយកមេដាយមាស ដែលបានមកពីការប្រឡងគណិតសាស្ត្រ ទៅបង្ហាញសម្តេចតេជោ ហ៊ុន សែន ពេលសម្តេចកំពុងហាត់ប្រាណ។ 

ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមថា «កំពុងអង្គុយដោយបែកញើសក្រោយធាក់កង់ ចៅសិដ្ឋនាំយកមេដាយមាសដែលបានមកពីការប្រឡងគណិតសាស្ត្រមកបង្ហាញ។ ប៉ុន្មានឆ្នាំមុនស្រីមាសដែលជាបងចៅសិដ្ឋក៏ បាននាំយកបង្ហាញជីដូនជីតាដូចគ្នាដែរ។ ក្នុងឋានះជាជីតាច្បាស់ជាសប្បាយចិត្តហើយចាត់ទុកថានេះជាទ្រព្យសម្បត្តិពិតប្រាកដដែលតាចែកឲ្យចៅដែលចាយមិនចេះអស់និងមិនរីងស្ងួត»។

សូមជម្រាបថា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យាចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួមប្រឡង ២,៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក។

កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ បានចាប់កំណើតពីផ្ទៃម្តាយ នាពេលព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ និងបានក្លាយជាចៅប្រុសទី២០ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ រៀនពូកែផ្នែក គណិតសាស្ត្រ ដូចបងស្រីគេដែរ ធ្លាប់បានមេដាយមាស ដូចគ្នា ដូច្នេះ ឋានះជាឪពុកម្តាយ សប្បាយចិត្តណាស់ ឃើញកូនខិតខំ រៀនសូត្រពូកែខ្លាំងបែបនេះ ៕ 

ដោយ ៖ សហការី


ចែករំលែក៖