ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឆ្លងចរន្តអគ្គិសនីឆេះរោងរោងចក្រផលិតអំពូលភ្លេីងយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ៖​ រោងចក្រផលិតអំពូលភ្លេីងមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង៦និង២០នាទីល្ងាច​ ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅភូមិកប់គង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ រោងចក្រខាងលេីមានយីហោ​ ជ័រធីប្រាយធីង​ ​ផលិតខ្សែភ្លេីង​ មាន​ ថៅកែជាជនជាតិចិន​ និងជាប្រភេទសំណង់ប្រក់សង្ក័សី​ ទំហំបណ្តោយ៣០ម៉ែត្រ​ ទទឹង២០ម៉ែត្រ។ 

តា​មប្រភពពដដែលបានឱ្យដឹងទៀតថា​ នៅមុនពេលកេីតហេតុរោងចក្រខាងលេីត្រូវបានកម្មករសំរាកមិនមានធ្វេីការនោះទេ​ លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងក្រោយនៃអគារ​ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ។ 

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានទាក់ទងទៅជំនាញមន្ត្រីបង្ការនិងពន្លត់អគ្គិភ័យដេីម្បីមកអន្តរាគមន៍ដោយ​ រថយន្តការិយាល័យពន្លត់អគ្គិភ័យ​របស់ស្នងការនគរបាលរាជធានីភ្នំពេញ​ ចំនួន ១៩គ្រឿង ។

រថយន្តអគ្គិភយ័របស់​ អង្គភាព៧១១​ កងពលតូចលេខ៧០ ចំនួន៣គ្រឿង ។

រថយន្តអគ្គិភ័យរបស់ទីក្រុងជ្រោយចង្វា ចំនួន៥គ្រឿង។

រថយន្តអគ្គិភ័យកាណាឌីយ៉ា ១គ្រឿង។ 

អគ្គិភ័យត្រូវបានគ្រប់គងបានទាំងស្រុងនៅវេលាម៉ោង ១៩និង៣០ នាទីថ្ងៃខែឆ្នាំដដែល​ ដោយមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ​ ។ 

ចំណែកមូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖