ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូធំបើកលឿនទៅបុករថយន្តនៅស្រុកជីក្រែង

ចែករំលែក៖

ខេត្តសៀមរាប៖ នៅវេលាម៉ោង១១ និង៥៧នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣  មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលេីផ្លូវជាតិលេខ 6 ត្រង់ចំណុចមុខធនាគារអេសុីលីដា ស្ថិតក្នុងភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប រវាងរថយន្តម៉ាក HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខចង្កូតស្តាំ BMC -1359 ក្នុង ទិសដៅពីលិចបត់ទៅជេីងចូលធនាគារអេសុីលីដា នឹងអ្នកបេីកបរម៉ូតូម៉ាក MBWGS 1200CC ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1 JV – 8448 (ទិសដៅស្របគ្នាពីលិចទៅកេីត) បណ្តាលអោយរបួសមនុស្សចំនួន ៣នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា : ជនរងគ្រោះរួមមានឈ្មោះ :

១- ឈ្មោះ វណ្ណា សិត្យា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល  អ្នកបេីកបរម៉ូតូ របួសស្រាល ។

២- ឈ្មោះ ពៅ ចេនលីសារ ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  អ្នករួមដំណេីររបួសស្រាល ។

៣-អ្នកបេីកបររថយន្តឈ្មោះ តាន់ រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប  របួសស្រាល។

តាមការបំភ្លឺប្រាប់របស់សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបញ្ជាក់ថា: អ្នកបេីកបរម៉ូតូបេីកក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនជាប់ បណ្តាលអោយបើកបុករថយន្តពីក្រោយ។

ករណីនេះបានធ្វើការសម្របសម្រួលចរចាគ្នាតាមសន្តិវិធី ដើម្បីបញ្ចប់ការប្តឹងផ្តល់គ្នា ៕

ដោយ ៖ សហការី


ចែករំលែក៖