ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញ​រដ្ឋបាលជលផល​ និងកម្លាំង​ចម្រុះ​បន្តចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រំប្រទល់ ៣ខេត្ត

ចែករំលែក៖

​ខេត្ត​កំពង់​ឆ្នាំង​៖​ ដេីម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់​ នៅតាមបឹងទន្លេ​សាប​ មន្ត្រីជំនាញ​រដ្ឋបាលជលផល​ បានសហការជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បន្តចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រំប្រទល់ខេត្តចំនួន ៣ខេត្ត។ 

ជាក់ស្ដែង​នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារដឹកនាំដោយលោក ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក សុង ហុង អនុប្រធានរដ្ឋបាលជលផល រួមជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បួង និងខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ,ពោធិ៍សាត់ និងកំពង់ធំ និងអាវុធហត្ថចម្រុះប្រចាំបឹងទន្លេសាប កម្លាំងសរុប ៦៧នាក់ និងមធ្យោបាយកាណូត ១៥គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រំប្រទល់ ៣ខេត្ត។ 

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលកម្លាំងជំនាញ​បង្ក្រាបបានវត្ថុតាងរួមមាន៖ រុះរើរបាំងសាច់អួនចំនួន ២៤កន្លែង ប្រវែង ៦៩០០ម៉ែត្រ លបលូសាច់អួន ២៤មាត់ បង្គោលចំនួន ៦៥០ដើម និងចាក់លែងត្រីចំនួន ២៦០គីឡូក្រាម។ 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​ បានបន្តការងារនេះរយៈពេល ៥ថ្ងៃបន្ថែមទៀត៕

ដោយ៖ សហការី


ចែករំលែក៖