ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញធ្វើការពិនិត្យ ស្រាវជ្រាវនិងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវនិងមុឺងម៉ាត់តាមផ្លូវច្បាប់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ហើយគេចខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវនិងមុឺងម៉ាត់តាមផ្លូវច្បាប់។ នេះជាការបញ្ជាក់ពីលោក ជិន ម៉ាលីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបង្ហោះលើផេកផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ 

គ្រួសារសពជនរងគ្រោះបានបង្ហោះថា៖ លោក ព្រហ្ម វិចិត្រសុភា លោកចូលបុណ្យសព១០០០$ ហើយលោកសូមអោយដកពាក្យបណ្តឹង បើមិនដកនឹងខូចអនាគតទាំងសងខាង លោកចង់គំរាមឬ? ហើយលោកមកប្រាប់ពួកខ្ញុំដែលជាគ្រួសារសពអោយកាត់ចិត្តទៅ ??? លោក ព្រហ្ម វិចិត្រសុភា ខ្ញុំឱ្យលោកបែបហ្នឹងវិញលោកព្រមអត់ ??? បើសិនជារូបសពជារូបកូនលោក តើលោកមានអារម្មណ៍បែបណា?? លោកកាត់ចិត្តនិងទទួលយក បានទេ ??? លោកនិងក្រុមគ្រួសារ ជាពិសេសកូនរបស់លោក ព្រហ្ម វិចិត្រសុ សក្កា (ឃាតក) តើលោកហែលទឹកភ្នែកពួកខ្ញុំរួចទេ?? ខ្ញុំមិនឱ្យប្ដីល្អរបស់ខ្ញុំស្លាប់ទៅបែបនេះទេ យុត្តិធម៌ត្រូវតែមានសម្រាប់ប្តីខ្ញុំ បាបកម្មនឹងធ្លាក់ទៅលើ លោកនិងក្រុមគ្រួសារលោក ជាពិសេសអាឃាតក អាតិរច្ឆាន ។ 

ករណីនេះឮដំណឹងថា ជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ដែលបើកបរបុកជនរងគ្រោះស្លាប់កំពុងរត់គេចខ្លួនចេញក្រៅប្រទេសទៅខាងវៀតណាម។ បើព័ត៌មាននេះពិត សូមបងប្អូនមន្ត្រីអន្តោប្រវេសន៍តាមច្រកអន្តរជាតិ ព្រំដែន កម្ពុជា-វៀតណាម ឬ កម្ពុជា-ថៃ កម្ពុជា- ឡាវ មេត្តាពិនិត្យមើលផង ។ សូមអរគុណ

រឿងគ្រោះថ្នាក់ចរាចរណ៍មិនមានអ្វីធំដុំទេ គួរតែចេញមកដោះស្រាយជាមួយ ជនរងគ្រោះដោយត្រជាក់ចិត្ត ដោយសន្តិវិធី កុំគេចវេះ ទោះបីប្រឹងគេចវេះក៏គេចមិនផុតពីសំណាញ់ច្បាប់ដែរ។ 

ករណីនេះសង្ឃឹមថា៖ សមត្ថកិច្ចនិងតំណាងអយ្យការនឹងធ្វើការដោយយកចិត្តទុកដាក់ដើម្បីផ្តល់ភាពយុត្តិធម៌ដល់គ្រួសារសពជនរងគ្រោះ ៕

ដោយ ៖ សហការី


ចែករំលែក៖