ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងដឹកដែកធ្លាក់ប៉ះរថយន្តកុងតឺន័រមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តសណ្តោងដឹកដែកឆ្អឹងបេតុងមួយគ្រឿងបានរបូតធ្លាក់មកលេីផ្លវរថយន្តធុនធំមួយគ្រឿងទៀតកិនផ្ទុះកង់២គ្រាប់រងការខូចខាត។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅចំណុចរង្វង់មូល​ផ្លូវឈ្នះ​= ឈ្នះ​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

    តាមប្រព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងធុនធំ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3G -1623 ដឹកដែកសម្រាប់ដាក់ឆ្អឹងចាក់បេតុង​ ធ្វេីដំណេីរតាមបណ្តោយផ្លូវឈ្នះ​= ឈ្នះ​ ក្នុងទិសដៅពីត្បូងទៅជេីងស្របគ្នាជាមួយរថយន្តធុនធំ​ប្រភេទរថយន្តសណ្តោង​ ពាក់ស្លាកលេខភ្នំពេញ3F- 7442 ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរបូតដែកពីលេីរថយន្តធ្លាក់មកលើរថយន្តមួយគ្រឿងកិនផ្ទុះបែកកង់ចំនួន២គ្រាប់រងការខូចខាត។ 

    ក្រោយកេីតហេតុម្ចាស់រថយន្តទាំងសងខាងបានសម្របសម្រួលគ្នាដោយភាគីខាងរថយន្តដឹកដែកព្រមចេញថ្លៃជួសជុលកង់ដេីម្បីបញ្ចប់រឿង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖