ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកខ្សាច់បើកជាន់លូផុងក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តបែនដឹកខ្សាច់មួយគ្រឿងខណៈបេីកបម្រុងចូលចាក់ប្រេងបានជាន់លូផុងក្រឡាប់ផ្ងារជេីងច្រងាងៗ តែសំណាងដែរដែលមិនមា​នអ្នករងរបួស។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ព្រឹក​ថ្ងៃទី២០​ ខែធ្នូឆ្នាំ២០២៣​ នៅចំណុចច្រកចូលសាលាពេទ្យ​ តាមបណ្តោយផ្លូវជាតិលេខ៣​ ភូមិក្រាំងដូនទៃ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តបែនដឹកខ្សាច់​ ពណ៌ស​ ពាក់ស្លាក់លេខចង្កូតស្តាំ​ PP 3380 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុបានបត់ស្តាំបំណងចូលចាក់ប្រេងស្រាប់តែជាន់គម្របលូផុងបណ្តាលឱ្យក្រឡាប់ផ្ងារជេីងតែសំណាងល្អមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុម្ចាស់រថយន្តបានហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖