ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កត្តាសុខសន្តិភាព និងវិបុលភាពក្នុងសង្គមជាតិ បានធ្វើឱ្យវិស័យធនាគារនៅកម្ពុជា មានការរីកចម្រើន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅក្នុងការសម្រេចវិនិយោគ និងសាងសង់អាគារខ្ពស់ទំនើប និងទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ជាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងនាំនូវវិបុលភាពសម្រាប់សង្គមជាតិកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២០  ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ “អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)” រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការវិនិយោគនេះ បានបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារមកលើបរិយាកាសធុរៈកិច្ចរបស់កម្ពុជា និយាយជារួមគឺភាពមាំធននៅក្នុងវិស័យធនាគារ និងនិយាយដោយឡែកគឺភាពនឹងនរផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកទឹកចិត្តដល់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងអស់ ពិនិត្យរៀបចំ ឥណទាន ឡើងវិញ ដើម្បីធ្វើយ៉ាងណាងជួយ ដល់វិស័យទេសចរណ៍ នៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍ នៅ ខេត្តសៀមរាបតែម្តង ខណៈខេត្តនេះកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ៕ 

ដោយ ៖ សហការី


ចែករំលែក៖