ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម ៖ 

១- បើមិនចង់បាត់បង់ទឹកដីមានតែខ្មែរខ្លាំង = ខ្លាំងគឺមិនបែកបាក់សាមគ្គីគ្នា?

២- ចង់ឲ្យមានសាមគ្គីមានតែគោរពឆន្ទៈប្រជាជនភាគច្រើន = ការប្រឆាំងនឹងឆន្ទៈប្រជាជននាំឲ្យបែកបាក់ជាតិ។

៣- ការបែកបាកជាតិនាំឲ្យខ្មែរចុះខ្សោយ = តែខ្មែរចុះខ្សោយ ខ្មែរនឹងបាត់បង់អ្វីទាំងអស់ មិនថាតែទឹកដីទេ។

៤- ការសន្យាជំរុញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាគឺជាផលចំណេញរបស់រាជរដ្ឋាភិវាលកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន = ការសន្យានឹងក្លាយទៅជាការពិតបានផលប្រយោជន៍កម្ពុជា។

៥- ថាពួកអមនុស្សត្រូវរំខានដោយពួកកាប់រានព្រៃឈើ  = ចុះពួកអមនុស្សដែលបានបំផ្លាញពួកអ្នកកាប់ទន្ទ្រានព្រៃឈើប្ញទេ?

៦- បើតាមព្រះវនវាសីច័ន្ទ មុន្នី អមនុស្សអាចរាតត្បាតមនុស្សលោកបានដោយសារសេពសុរា = បើចង់កុំឲ្យអមនុស្សមកយាយីមនុស្សបាន ត្រូវមនុស្សឈប់សេពគ្រឿងស្រវឹង។

៧- អញ្ចឹងអមនុស្សកើតឡើងនៅពេលមនុស្សផឹកសុរា = អញ្ចឹងសុរាជាអ្នក បង្កើតអមនុស្សមកយាយីមនុស្ស។

៨- មានអមនុស្សគឺដោយសារមនុស្សជាអ្នកបង្កើត = កុំតែផឹកស្រាទៅ វាអត់មានអមនុស្សទេ ?

៩- សរុបទៅ សុរាជាអ្នកបង្កើតអមនុស្ស = អមនុស្សងើបឡើងដោយសារមនុស្សស្រវឹងស្រា លែងដឹងខុសត្រូវ?

១០- នៅពេលមនុស្រវឹងស្រាវាវង្វេងលែងដឹងខុសត្រូវទឹសតំបន់ = អមនុស្សកើតឡើងពីភាពស្រវឹងស្រារបស់មនុស្សប្រមឹក? ៕

ដោយ ៖ សិលា


ចែករំលែក៖