ភ្នំពេញ ៖ លោកបានបញ្ជាក់ដូច្នេះថា៖ «ពេលបំពេញទស្សនកិច្ចម្តងៗ តាំងពីថ្នាក់ដឹកនាំកំពូលសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឆ្លងកាត់រដ្ឋមន្រ្តីរហូតដល់មន្ត្រីថ្នាក់ក្រោម រវល់អត់មានពេលគេងទេ»។
លោកបន្តថា ៖ ការមិនសម្រាកនេះ ដោយសារសម្តេចត្រូវមើលកម្មវិធីប្រជុំ និងការជួបចរចាផ្សេងៗ ដែលការលះបង់នេះ ដើម្បីបុព្វហេតុមួយធំណាស់ បុព្វហេតុបម្រើជាតិ គឺទាញប្រយោជនពីទំនាក់ទំនងអតន្តរជាតិ ទាញប្រយោជន៍ពីទំនាក់ទំនងតំបន់ ទំនាក់ទំនងរវាងប្រទេស និងប្រតេស ប្រយោជន៍សេដ្ឋកិច្ច យកមកជូនប្រជាពលរដ្ឋ មកចិញ្ចឹមក្បាលម៉ាស៊ីនសេដ្ឋកិច្ច ដើម្បីឱ្យប្រទេសជាតិរុងរឿងទៅមុខ និងតាមទាន់ប្រទេសជិតខាងលើគ្រប់វិស័យ៕
ដោយ ៖ សហការី