ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងនោះសម្រេច ៖ 

១-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រធានកិត្តិយស 

២-លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គ ជ ក ១ផ១ ជាប្រធាន អនុប្រធានចំនួន ៣ រូប និងសមាជិកចំនួន ២១ រូប។  

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សហការី


ចែករំលែក៖