ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួន២ថ្ងៃប្រទះឃេីញសពផុសអណ្តែតក្នុងទឹកបឹងត្រកួន

ចែករំលែក៖

ភ្នំពេញ៖​ កុមារាម្នាក់ដេីរបេះត្រកួនបានបាត់ខ្លួនអស់រយៈពេល២យប់២ថ្ងៃស្រាប់តែប្រទះឃេីញផុសអណ្តែតឡេីងក្នុងទឹកបឹងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០២៣​ នៅបឹងមួយកន្លែងក្នុងភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

ក្មេងរងគ្រោះឈ្មោះហុង​ លីហេង​ ភេទប្រុស អាយុ៨ឆ្នាំ​ មានឪពុកឈ្មោះ​ ហាក់​ ហេង​ អាយុ៣៥ឆ្នាំ​ រស់នៅភូមិត្រពាំងល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមសម្តីឪពុកបានរៀបរាប់ថា​ កន្លងមកកូនប្រុសរបស់គាត់តែងតែដេីរជាមួយសត្វឆ្កែមួយក្បាល​ចូលទៅក្នុងបឹងបេះត្រកួន​។ លុះមកដល់ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៣​ កូនប្រុសរបស់គាត់បាននាំសត្វឆ្កែដេីរចូលទៅក្នុងរបងដែលខាងក្នុងមានបឹងត្រកួន​ ទៀត រហូតមកដល់វេលាម៉ោង៦ល្ងាច​ ឃេីញតែសត្វឆ្កែមកផ្ទះវិញដោយមិនឃេីញកូនរបស់គាត់នោះទេ​ ។ 

ប្រភពដដែលបានបន្តថា​ លុះគាត់ចូលទៅរកឃេីញតែស្បែកជេីងមួយគូនៅមាត់បឹង​ ទេីបនាំគ្នាចុះរាវរកតែមិនឃេីញក៏រាយការណ៍ទៅអាជ្ញាធរ​និងកម្លាំងឆត្រយោង​៩១១​ មុជទឹករកអស់រយះពេល១ថ្ងៃតែមិនឃេីញ​ រហូតមកដល់វេលាម៉ោង១០ព្រឹក​ ថ្ងៃទី២១​ ខែឆ្នាំដដែលទេីបសពផុសអណ្តែតឡេីង។ 

បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖