ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកដឹងទេបណ្ណអនុញ្ញាតបើកបរអន្តរជាតិ មានសុពលភាពប៉ុន្មានឆ្នាំ? ប្រើប្រាស់បានប៉ុន្មានប្រទេស?

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា​ តើអ្នកដឹងទេបណ្ណអនុញ្ញាតបើកបរអន្តរជាតិ មានសុពលភាពប៉ុន្មានឆ្នាំ? ប្រើប្រាស់បានប៉ុន្មានប្រទេស?

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ សុពលភាពបណ្ណអនុញ្ញាតបើកបរអន្តរជាតិ៖

– មានសុពលភាព ០១ឆ្នាំ ស្របតាមអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ែន ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ១៩៤៩

វិសាលភាពបណ្ណអនុញ្ញាតបើកបរអន្តរជាតិ៖

– អ្នកកាន់បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ត្រូវភ្ជាប់មកជាមួយបណ្ណបើកបរជាតិទើប អាចប្រើប្រាស់បើកបរបានក្នុងបណ្តាប្រទេសហត្ថលេខីលើអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ៩៩ប្រទេស។ បន្ថែមថ្មីចំនួន ៤ប្រទេស មានសរុបចំនួន ១០៣ប្រទេស។

ក្រសួង​សាធារណការ​ បានបញ្ជាក់បន្ថែមថា​ សម្រាប់បណ្ណអនុញ្ញាតបើកបរអន្តរជាតិដែលមិនអនុលោមតាម អនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ែន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩  ឬឯកសារបកប្រែ គឺមិនអាចប្រើប្រាស់បានឡើយ។​ ឯកសារនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក(៩៩ប្រទេស) ទីក្រុងសឺណែវ ១៩ កញ្ញា ១៩៤៩៕

ដោយ៖ សហការី


ចែករំលែក៖