ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ជើងឯក២០សម័យ Ajax បរាជ័យនៅ Dutch Cup ត្រឹមជុំទី២

ចែករំលែក៖

ក្រុមយក្សនៅហុល្លង់ Ajax បានទទួលរងនូវភាពអាម៉ាស់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ខណៈដែលពួកគេបានចាញ់ ៣-២ លើក្រុមUSV Hercules ដែលជាក្រុមមិនមែនអាជីព ហើយមានកីឡាករជាអ្នកស្ម័គ្រចិត្ត ក្នុងការប្រកួតជុំទី២នៃពានរង្វាន់ Dutch Cup កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ធ្នូនេះ។

កីឡាករ Tim Pieters រកបាន២គ្រាប់ជួយឱ្យ Hercules នាំមុខ ២-០ទល់នឹង Ajax ដែលបានឈ្នះជើងឯកពានរង្វាន់នេះ២០ដងរួចមកហើយ។ Brian Brobbey និង Chuba Akpom បានវាយបកនៅរយៈពេល៧នាទីចុងក្រោយដើម្បីទាក់ទាញអ្នកទស្សនាក្នុងការតាមស្មើវិញ ប៉ុន្តែ Mats Grotenbreg ស៊ុតបញ្ចូលទីបាន១គ្រាប់ទៀតក្នុងម៉ោងបន្ថែម៩០+៣ដើម្បីធានាបានជ័យជម្នះដ៏ល្បីរបស់ Hercules ។

គ្រូបង្វឹក Ajax លោក John van ‘t Schip បានខកខានការប្រកួតនេះ ដោយសារតែគាត់ស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីចូលរួមពិធីមង្គលការកូនប្រុសរបស់គាត់។

នេះជាលើកទីមួយហើយដែល Ajax ដែលឈរនៅលេខរៀងទី៥នៅលីកកំពូលហុល្លង់ Eredivisie ដែលមាន២៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង PSV Eindhoven បានចាញ់ក្លិបដែលមិនអាជីពក្នុងការប្រកួត Dutch Cup ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖