ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះថា មកឈ្វេងយល់ ពីសិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ផ្លូវមានស្ពានតូចចង្អៀត តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យរថយន្តណាទៅមុន?
ក្រសួងសាធារណការ ក៏បានបង្ហាញពីផ្លាកសញ្ញាគ្រោះថ្នាក់៖ “ មានផ្លូវបំបែកទៅខាងស្តាំ ,មានផ្លូវបំបែកទៅខាងស្តាំ ផ្លូវបំបែករាង Y ”។
ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត។
ជាមួយគ្នានេះ ក្រសួង បានបញ្ជាក់ទៀតថា ដើម្បីទទួលបានព័ត៌មានបន្ថែម សូមតាមដានការចុះផ្សាយប្រចាំថ្ងៃ នៅលើហ្វេសប៊ុកក្រសួង ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕
ដោយ៖ សហការី