ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តល្មើសចំនួន ៣៩០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី២៣​ ធ្នូ​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៣ ធ្នូនេះ​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានរកឃើញយានយន្តល្មើសចំនួន ៣៩០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ 

នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦៣គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៨០គ្រឿង និងម៉ូតូ ៣៨០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩០ គ្រឿង  រថយន្តធំ ៣គ្រឿង រថយន្តតូច ៤៨គ្រឿង និងម៉ូតូចំនួន ៣៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៣ថ្ងៃ ពីថ្ងៃទី១-២៣ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៣,៩៨៧គ្រឿង រថយន្តធំ ១៣៣គ្រឿង រថយន្តតូច ២,៨៥៦គ្រឿង ម៉ូតូ ១០,៩៩៨គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១១,០៥២គ្រឿង, រថយន្តធំ ៦៣គ្រឿង, រថយន្តតូច ១,៤៣៦គ្រឿង និងម៉ូតូ ៩,៥៥៣គ្រឿង (៩,៥៥៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ៖ សហការី


ចែករំលែក៖