ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់ មិនឱ្យមានការផ្ញើរម៉ូតូ,ឡានតាមផ្លូវ និងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន ខ្លួនឱ្យអស់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់ មិនឱ្យមានការផ្ញើរម៉ូតូ,ឡានតាមដងផ្លូវ និងការ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបា់ ខ្លួនឱ្យអស់ និងការងារទុកដាក់សំរាមឱ្យចំម៉ោងពេលត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត ។

    លោក ឃួង ស្រេង បានបញ្ជាក់បែបនេះខណៈលោក ជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។ 

    លោក ឃួង ស្រេង ៖ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សមត្ថកិច្ចទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ហើយថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំងយើង ក្នុងការអនុវត្តច្បាប់ ។ត្រូវធ្វើឱ្យ បានត្រឹមត្រូវតាមច្បាប់ ប្រកបដោយឧត្ដមភាព។ 

      ហាមចំពោះមន្ត្រីប៉ូលីសចរាចរណ៍មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ជៀសវាងកុំឱ្យមានការរិះគន់ ពីមហាជន ចំពោះងារការអនុវត្តច្បាប់ចរារណ៍នេះ។

      លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ដោយឡែក កងកម្លាំងមានសមត្ថកិច្ចគ្រប់ខណ្ឌនីមួយៗ មិនមែនអនុវត្ត តែការងារលើ បញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នាឱ្យបានល្អ លើការងារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ពោលគឺធ្វើយ៉ាងណាឱ្យ ភូមិ សង្កាត់ មានសុវត្ថិភាព និងមួយផ្នែកទៀតត្រូវពង្រឹងការទុកដាក់សំរាម ធ្វើយ៉ាងណា ឱ្យបរិស្ថានមានភាពល្អប្រសើរ រៀបចំសណ្តាប់ធ្លាប់ឱ្យ បានល្អបន្ថែមទៀត មិនឱ្យមានការផ្ញើរម៉ូតូ ឡានតាមដង ផ្លូវ និងការលក់ដូរតាមដងផ្លូវដាច់ខាត ជាមួយនិងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យអស់ផងដែរ ។ 

-អាជ្ញាធរខណ្ឌជាប់ព្រំប្រទល់ត្រូវសហការជាមួយស្រុក ខេត្តជាប់ព្រំដែន ដើម្បីរក្សាអោយបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ ។ការងារសន្តិសុខ ជាការងារដែលយើងត្រូវធ្វើជាប្រចាំ ពិសេសនៅចុងឆ្នាំនេះ មានការងារច្រើនណាស់ដែលត្រូវអនុវត្ត ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយសារតែមានកម្មវិធីសប្បាយភាពច្រើន ដែលកងកម្លាំងត្រូវការពារ។ ត្រូវពង្រឹងលើវិធានការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ដោយខាងសាលាភ្ជាប់ប្រព័ន្ធតេឡេក្រាមជាមួយអាជ្ញាធរនិងកងកម្លាំង ដើម្បីទប់ស្កាត់ ជាមួយនិងការដាក់កម្លាំងនៅទីតាំងណាដែលមានហានិភ័យ។

      ត្រូវពង្រឹងការអនុវត្តច្បាប់សាងសង់ ត្រូវចុះពិនិត្យមើលការដ្ឋានសាងសង់នៅក្នុងមូលដ្ឋាន ថាតើមានច្បាប់អនុញ្ញាត្តិទេសំដៅរក្សាសុវត្ថិភាពសំណង់ មិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។ ជាមួយនិងពិនិត្យឡើងវិញចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាអោយការផ្តល់សេវាតាមច្រកចេញ ចូលតែមួយកាន់តែល្អប្រសើរ ទទួលបាននូវការពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋបន្ថែមទៀត។

    ជាមួយគ្នានេះដែរ លោក ឃួង ស្រេង ក៏បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវត្រៀមកម្លាំង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ចរាចរ នៅថ្ងៃខួបទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមគោលនយោ បានឈ្នះឈ្នះថ្ងៃ២៩ធ្នូ (១៩៩៨- ២០២៣) នៅវិមានឈ្នះឈ្នះក្នុងសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងដើម្បីត្រៀមកម្លាំងក្នុងពិធីបុណ្យចូលឆ្នាំសកល បុណ្យ៧ មករា ២០២៤ រំលឹកខួបទី៤៥ឆ្នាំនៃការរំដោះប្រទេសជាតិចេញពីរបបប៉ុលពត៕ 

       

ដោយ ៖ សំរិត


ចែករំលែក៖