ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :

១- ជាអ្នកនយោបាយត្រូវមានទស្សនវិស័យនិងការសម្រេចចិត្តដ៏មោះមុតទើបសម្រេចបានជោគជ័យ = បើការសម្រេចចិត្តមិនច្បាស់លាស់ទេ មិនអាចសម្រេចបានជោគជ័យក្នុងការងារទេ។

២- គណបក្សនយោបាយដែកបាក់និងរលំរលាយ = គឺជាគណបក្សដែលមានការដឹកនាំអន់និងខ្សោយ។

៣- មិនដែលមានជាបក្សអន់ហើយមានអ្នកមកចុះចូលជាមួយទេ = គណបក្សខ្លាំងទើបមានគេចុះចូលរាប់រកពឹងពាក់។

៤- មិនមែនមិនចូលរួមដោយភាគីខ្លះហើយអាចថាជារាជរដ្ឋាភិបាលមិនប្រក្រតីទេ = រាជរដ្ឋាភិបាលនីតិកាលទី១ឆ្នាំ១៩៩៣ ដែលភាគីខ្មែរក្រហមមិនចូលរួមការបោះឆ្នោត ភាគីភាគច្រើនមិនអាចទុកឲ្យរាំងស្ទះបានទេ។

៥- វាមិនដែលមានអ្នកវិភាគនយោបាយមួយហើយទាមទារឲ្យរាជរដ្ឋាភិបាលជួយបង្រៀនពីរដ្ឋធម្មនុញ្ញទេ = បើភ្លើអញ្ចឹងបានជាវិភាគឡប់ៗនោះ?

៦- អួតថាគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសតែមិនជឿការដកកងទ័ពវៀតណាមចេញពីកម្ពុជាត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ = ថាការដកកងទ័ពវៀតណាមដកតែសំបក តែកងទ័ពមែនទែនមិនបានដកទេ?

៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិដែលរត់ចោលស្រុក = ជាអ្នកនយោបាយគ្មានឆន្ទៈដោះស្រាយបញ្ហាជាតិមានតែបង្កើបញ្ហានិងបំផ្លាញជាតិប៉ុណ្ណោះ។

៨- អ្នកដែលប្រទេសជិតខាងមិនស្វាគមន៍ = គឺជាមនុស្សដែលអត់បំផុតដូចស្រុនស្រនជាដើម?

៩- កម្ពុជាជាប្រទេសឯករាជ្យមិនមែនធ្វើអីចម្លងតាមគេទេ = ចង់ឲ្យកម្ពុជាយកតាមគេនិងធ្វើតាមគេម៉េចកើត?

១០- ដោយសារសម្តេចតេជោដឹកនាំមានសន្តិភាពនិងរីចម្រើន = ទើបសម្តេចធិបតីបន្តដឹកនាំប្រទេសបន្តការរីកចម្រើនទៅមុខទៀត ៕

ដោយ ៖ សហការី


ចែករំលែក៖