ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៥ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ៤០៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន៤៥៣គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ២១គ្រឿង និងម៉ូតូ ៤៣០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០៣ គ្រឿង  រថយន្តធំ ០២គ្រឿង រថយន្តតូច ២១គ្រឿង និងម៉ូតូចំនួន ៣៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៥ថ្ងៃ ពីថ្ងៃទី១-២៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៥,២២៨គ្រឿង រថយន្តធំ ១៣៧គ្រឿង រថយន្តតូច ៣,០៧៤គ្រឿង ម៉ូតូ ១២,០១៧គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១២,០៩៥គ្រឿង, រថយន្តធំ ៦៧គ្រឿង, រថយន្តតូច ១,៥៤៣គ្រឿង និងម៉ូតូ ១០,៤៨៥គ្រឿង (១០,៤៨៥ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ ៖ សហការី


ចែករំលែក៖