ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៥ ធ្នូ ចំនួន ១០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤១នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន  ៤១ នាក់(ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែធ្នូ ។ នេះយោងតាមប្រភពពី អង្គភាព អគ្គស្នងការដ្ឋាននគរបាលជាតិ។ 

ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន ៖

+ជួញដូរ ១ករណី ឃាត់ ១១នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៧នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ១៣នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែធ្នូ រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ១៣៦,២៧ក្រាម និង២៩កញ្ចប់តូច។

លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៧អង្គភាព

១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៥,៥៣ក្រាម។

៣ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៨កញ្ចប់តូច។

៥ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១១កញ្ចប់តូច។

៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៤,១៨ក្រាម។

៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ១១,៣៩ក្រាម។

PM : ២អង្គភាព

១ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

២ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១១នាក់ ស្រី ១នាក់ ចាប់យកIce ៩៥,២០ក្រាម៕

ដោយ ៖ សិលា


ចែករំលែក៖