ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១- ឈឹម ស៊ីថរ រំលោភកិច្ចសន្យាជាមួយតុលាការហើយ = ថាអត់កំហុសទៀត?

២- ការទិញផ្ទះនៅបុរីដោយបានបង់លុយគ្រប់ហើយមិនបានផ្ទះ = ត្រូវអនុវត្តកិច្ចសន្យាទិញលក់រវាងភាគី?

៣- គ្រោះថ្នាក់ចរាចរណ៍ហើយអ្នកបង្កររត់គេចខ្លួន បានតែមួយរយៈខ្លីទេ = មិនអាចគេចខ្លួនបានរហូតទេ ត្រូវតែចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់។

៤- ជិតដល់ពេលបោះឆ្នោតហើយនៅតែជជែកមិនត្រូវគ្នា = នេះជាវប្បធម៌របស់អ្នកអនាធិបតេយ្យដែលតែងតែខ្វែងគំនិតគ្នា?

៥- ជជែកមិនត្រូវគ្នាមិនអាចយកឈ្នះបានទេ = ដល់ចាញ់ឆ្នោតមកបន្ទោសអ្នកដទៃ យករួចខ្លួន?

៦- បើខ្ចីលុយបរទេសថានឹងជំពាក់បំណុលវ័ន្តក តែបើឲ្យឯកជនចេញលុយធ្វើតាមរូបភាព BOT ថាឯកជនយកថ្លៃខ្ពស់ = តើធ្វើរបៀបណាទើបត្រូវចិត្តអាអ្នកថានោះ?

៧- ការរៀបចំខ្លួនរបស់បក្សភ្លើងទៀននឹងធ្វើនៅក្រោយការបោះឆ្នោតព្រឹទ្ធសភា = នេះគឺជាជោគជ័យរបស់បក្សប្រឆាំងភ្លើងទៀន កម្លាំងជាតិនិងឆន្ទទៈខ្មែរ?

៨- ការមិនទុកឲ្យបក្សប្រឆាំងណាមួយឈរឈ្មោះបោះឆ្នោត = ដោយសារតែសុទ្ធតែគណបក្សអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ បើមានសណ្តាប់ធ្នាប់គេខ្លាចថាកុំមុយនីស្ត?

៩- ឈឹម ស៊ីថរ មិនមែនជាEBAទេ = EBA ប្រែប្រួលមិនមែនដោយសារ ឈឹម ស៊ីថរទេ។

១០-  ចរិតផ្សាយរបស់កាសែតឌើខាំបូឌីយ៉ាដេលី គឺផ្សាយក្នុងន័យចងកំហឹងនិងគំនុំសងសិកលើរាជរដ្ឋាភិបាលកម្ពុជាដែលបានផាកពិន័យរឿងលួចពន្ធជាង៦លានដុល្លាអាមេរិក = ដែលធ្វើឲ្យប្រាស់ចាកក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានចូលទៅក្នុងក្របខ័ណ្ឌប្រភេទសារព័ត៌មានប្រតិកិរិយា ៕ 

ដោយ ៖ សិលា


ចែករំលែក៖