ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអីបានជាបុគ្គលខ្លះ ធ្វើរឿងចម្លែកៗ កែច្នៃម៉ូតូ ខុសបច្ចេកទេស ?

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ភាពល្បីឡាញ អស្ចារ្យ មោទនភាព សមត្ថភាព កើតចេញពីគំនិត ល្អក្នុងសង្គម ចូលរួមគោរពច្បាប់ លើកតម្កើងផលប្រយោជន័ជាតិជាធំ ធ្វើជាពលរដ្ឋល្អ …មិនមែនចេញមាយាទ ជាមនុស្សទំនើង ម៉ាស្រុកមានមួយនោះឡើយ ។ 

ជាក់ស្តែងក្នុងសកម្មភាពនេះ បើបានឃើញហើយហួសចិត្ត​…ត្រង់ថាមានបុរសម្នាក់មានកូនប្រពន្ធ មានមុខរបរត្រឹមត្រូវ ចុះមានហេតុផលអីទៅ !  តែមកធ្វេីរឿងផ្ដេសផ្ដាស​ ក្នុងសង្គមម ជាគំរូរអាក្រក់ប្រាស់ចាកពីសង្គម រហូតដល់ត្រូវបាននគរបាលខេត្ដកំពង់ស្ពឺ​ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញ ចុះដល់ទីតាំងកែឆ្នៃ​ម៉ូតូខុសលក្ខណៈបច្ចេកទេស​ ស្ថិតនៅភូមិ​ចំការដូង សង្កាត់ច្បារមន ក្រុងច្បារ​មន ខេត្តកំពង់ស្ពឺ ដែលជាម្ចាស់ទីតាំងអាជីវកម្មលក់គ្រឿង​បន្លាស់ម៉ូតូឈ្មោះ ឡាយ យូ ភេ​ទ​ប្រុស អាយុ​៣១​ឆ្នាំ ដែលបានកែច្នៃម៉ូតូដោយផ្សាដែកតមកផ្នែក​កង់ខាងក្រោយ និងបានប្រេីប្រាស់លេីផ្លូវសាធារណៈ​ ថតរូប​បង្ហោះ​តាមបណ្ដាញសង្គម​ tik tok អួតអំពីម៉ូតូដែលខ្លួនបានកែច្នៃល្មេីសនឹងច្បាប់ប្រាប់សាធារណៈជន​ និងធ្វេីកិច្ចសន្យា​អប់រំ​ណែនាំ​ឱ្យបញ្ឈប់សកម្មភាព​កែច្នៃម៉ូតូ​ដែលប៉ះពាល់ដល់ផ្លូវច្បាប់​ និងជាគំរូមិនល្អដល់ស​ង្គម​ជាតិ​ ហើយបង្កការគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុណាមួយ ។

ឈប់ទៅ ដើម្បីបន្សល់ទុកនូវ អំពើល្អក្នុងសង្គម ភាពឡូយឆាយរបៀបនេះ មិនថ្លៃថ្នូរឡើយ ។ អរគុណសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ មានវិធានលុបបំបាត់ និងណែនាំ ឱ្យគាត់ដើរផ្លូវល្អ ៕ 

ដោយ ៖ សិលា


ចែករំលែក៖