ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ស្រ្តី​ម្នាក់​ ក្រោយ​លួចទូរស័ព្ទដៃ និងកាបូបដៃមានគ្រឿងអលង្ការនៅផ្សារលេី​​ ក្រុង​ព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្រ្តីម្នាក់​បានធ្វេីសកម្មភាព​លួចទូរស័ព្ទដៃ និងកាបូបដៃមានគ្រឿងអលង្ការនៅផ្សារលេី​​ ក្រុង​ព្រះសីហនុ​ ត្រូវ​បានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

យោងតាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ នៅថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០២៣​ វេលាម៉ោងប្រហែល​ ១៦និង០០​ នាទី​រសៀល​ ស្ថិតនៅចំណុចក្នុងផ្សារលេី​​ ក្រុមទី២ ភូមិ២​ សង្កាត់​លេខ៤​ ក្រុង​-ខេត្តព្រះសីហនុ​ មានករណីអំពេីលួច (លួចទូរស័ព្ទដៃ និងកាបូបដៃមានគ្រឿងអលង្ការក្នុងកាបូប) បង្កឡើង​ដោយជនសង្ស័យចំនួន​០១នាក់​ ភេទស្រី​​ ជនជាតិ​ខ្មែរ​ បានធ្វេីសកម្មភាព​ ដេីរចូលក្នុងផ្សារលេីរកធ្វេីសកម្មភាព​ លួចសម្ភារៈ និងគ្រឿងអលង្ការផ្សេងៗ​ ពីប្រជាពលរដ្ឋ​ ដែលដេីរទិញទំនិញក្នុងផ្សារ​ ខណៈពេលជនរងគ្រោះ ភេទ​ស្រី ០១នាក់​ កំពុង​ឈររកទិញខោអាវ​ ទុកទូរស័ព្ទក្នុងហោប៉ាវ​ ក៏ធ្វើ​សកម្មភាព​លួចទូរស័ព្ទនោះបានសម្រេច ដេីរទៅក្រៅផ្សារដោះ​ ស៉ីមបោះចោលក្នុងលូ​ ក្រោយមកក៏ចូលទៅក្នុងផ្សារម្តងទៀត​ បានឃេីញ​ មនុស្សស្រី០១នាក់​ កំពុងឈរទិញខោអាវដែរ​ រួចទុកកាបូបស្ពាយលេីកៅអីអោយម្តាយមេីល​ ស្រាប់តែ​ជនសង្ស័យ​បានលូកដៃយកកូនកាបូប​ ក្នុងកាបូបស្ពាយ​ រួចដេីរចេញយ៉ាងលឿន​ តែត្រូវម្តាយជនរងគ្រោះ​ ចាប់ទាញដៃបាន​ ហេីយជនសង្ស័យបានបោះកាបូបដែលខ្លួនលួចបាន​ ក្បែរខ្លួន​ បន្ទាប់​មកក៏អាជីវករលក់ដូរក្នុងផ្សារទុូរស័ព្ទរាយការណ៍ មកសមត្ថកិច្ចប្រចាំនៅផ្សារលេីជួយអន្តរាគមន៍តែម្តង ។ 

​ជនរងគ្រោះ​ឈ្មោះ​ សន​ ស្រីមុំ ភេទស្រី​  អាយុ​  ៥៧ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ នៅផ្ទះ​ ស្នាក់នៅ​ សង្កាត់​ត្រពាំងក្រសាំង​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។ (ភ្ញៀវទេសចរណ៍​) 

​វត្ថុ​តាងចាប់យកបានរួមមាន​ ទូរស័ព្ទ​ដៃ០១គ្រឿងម៉ាក​ I-Phone 7Plus ពណ៌ខ្មៅ​ គ្មានស៉ីម ។ (មិនទាន់មានជនរងគ្រោះ) កូន​កាបូប​ដៃ​ ចំនួន​០១​ ក្នុងនោះមាន​ ខ្សែ​ក​ ផ្លាទីន​ ០១ខ្សែ​ ទម្ងន់៣ជីកន្លះ​+ចិញ្ចៀន​មាស​ ០១វង់​ ទម្ងន់​៥ហ៊ុន​ និងប្រាក់រៀលចំនួន​ ២៣០,០០០ រៀល​ (ប្រគល់ជូនជនរងគ្រោះវិញ) ។ 

​ជនសង្ស័យ​ម្នាក់មានឈ្មោះ​ គឹម​ ចាន់ទីម​ ភេទ​ ស្រី​ អាយុ​ ៣៣ឆ្នាំ​​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិនពិតប្រាកដ ​ស្រុកកំណើត​ ភូមិ​កំពង់​ថ្កូវ​ ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ ស្នាក់នៅ​  មិនពិតប្រាកដ ។ 

​ក្រោយ​ពីធ្វេីការសាកសួរជនសង្ស័យបានសារភាពថា​ ពួកខ្លួន​ពិតជាបានធ្វេីសកម្មភាពលួចកាបូបលុយរបស់ជនរងគ្រោះខាងលេីប្រាកដមែន ។ 

​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​០១នាក់ខាងលេី​ កំពុង​ឃាត់ខ្លួន​នៅអធិការដ្ឋាននគរ​បាលក្រុងព្រះសីហនុ​ ដេីម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ចាត់ការ​បន្តតាមនីតិវិធី ៕

ដោយ​៖ តារា​


ចែករំលែក៖