ព័ត៌មានទាន់ហេតុការណ៍៖

ទេសភាពស្អាតកប់លំដាប់ម៉ង ! អតីតតំបន់សង្គ្រាមនៅភ្នំគូលេនខេត្ដសៀមរាប ក្លាយជាកន្លែងលំហែរកម្សាន្តធម្មជាតិ សម្រាប់អ្នកទេសចរ

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្ពុជាបច្ចុប្បន្ន សំបូរទៅដោយការអភិវិឌ្ឍន៍ វិនិយោគលើវិស័យទេសចរណ៍ និងវិស័យផ្សេងទៀត គួរជាមោទនភាពក្នុងនាមយើងជាពលរដ្ឋខ្មែរ ឃើញប្រទេសជាតិយើង មាន សន្តិភាព ជាក់ស្តែង អតីតជាតំបន់សង្គ្រាមនៅភ្នំគូលែន ខេត្ដសៀមរាប ក្លាយជាកន្លែងលំហែរ កម្សាន្ត ដ៏ ល្អប្រណិតសម្រាប់អ្នកទេសចរចូលចិត្ដទស្សនាបែបធម្មជាតិ ជាពិសេសក្នុង ថ្ងៃឆ្លង ឆ្នាំសកល ឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤នេះ។ តំបន់ទេសចរណ៍នេះ មានឈ្មោះថា ស្ពានពស់អូរមានជ័យ ស្ថិតនៅជើងភ្នំគូលែន ស្រុកស្វាយលើ ដែលមានចំងាយប្រមាណ៧០គីឡូម៉ែត្រពីខេត្ដសៀមរាបប៉ុណ្តោះ ប៉ុន្តែបង្ហាញពីទឹកដីដ៏សែនមនោតម្យ ។ 

លោក យ៉ាត សាយ័ន អ្នកគ្រប់គ្រងតំបន់ទេសចរណ៍ស្ពានពស់ អូរមានជ័យ មានប្រសាសន៍ថា ៖ តំបន់ទេសចរណ៍នេះ បានបង្ហាញសម្រស់ធម្មជាតិ ដែលគ្រប់ ដណ្ដប់ ទៅដោយ វាលស្មៅសម្រស់ ជើងភ្នំគូលែន មានខ្យល់អាកាសល្អបរិសុទ្ធ សម្រាប់ក្លាយជាជម្រើសលំហែរកាយ ដ៏ ទាក់ទាញរបស់អ្នកទេសចរ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ ក៏ដូចជាការដើរ កំសាន្ដអ្នកទេសចរ ដែលស្រលាញបែប ទេសចរណ៍ធម្មជាតិ។

លោកបន្ដថា ៖ នៅតំបន់នេះ អតីតជាតំបន់សង្គ្រាម ប៉ុន្ដែដោយសារប្រទេសជាតិមានសុខសន្ដិភាព លោកបានអភិវឌ្ឍន៍ឱ្យទៅជាតំបន់ទេសចរណ៍ដ៏ប្រណិត ដោយមានកន្លែងបោះតង់ ភោជនីយដ្ឋាន ការជិះកង់លើស្ពានពស់ ថតរូបព្រីវីឌីង អមទៅដោយធម្មជាតិស្រស់បំព្រង ជាពិសេសនៅរដូវវស្សា ដែលអាចមើលឃើញដល់ទិដ្ឋភាព ខៀវស្រង៉ាត់នៃជើងភ្នំគូលែន ។ ជាមួយគ្នា នេះការអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់ទេសចរណ៍ទាក់ទាញនេះ ដើម្បីបង្កើតឱកាសការងារ ដល់ប្រជាពលរដ្ឋមានប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេសបង្កើតដើម្បី ឱ្យអ្នកទេសចរ ដែលចូលចិត្ដបែបធម្មជាតិ ទៅកំសាន្ដ សប្បាយមិន ថាថ្ងៃ បុណ្យ ឬ ថ្ងៃឈប់ សំរាក ថ្ងៃសៅរ៍ ថ្ងៃអាទិត្យនោះទេ។

លោក យ៉ាត សាយ័ន ជាអ្នកគ្រប់គ្រង បានលើកឡើងថា ៖ សម្រាប់ថ្ងៃឆ្លងឆ្នាំសកលនេះតំបន់ទេសចរណ៍ស្ពានពស់អូរមានជ័យ មានភ្ញៀវទេសចរ ជាច្រើនបាន ទំនាក់ទំនង មកកក់ បន្ទប់ស្នាក់នៅនិងកក់ម្ហូបអាហារ សម្រាប់ជួបជុំកម្សាន្ត ប្រកបដោយភាពសុខសាន្ដ មានសុខសន្ដិភាព ។ លោកបន្ដថា ៖ ស្រុកស្វាយលើ ខេត្ដសៀមរាប មានអភិវឌ្ឍន៍តំបន់ទេសចរណ៍ជាច្រើន កន្លែង ដោយ អ្នកទេសចរអាចទៅទស្សនានៅស្ពានពស់ ប្រាសាទបឹងមាលា ភ្នំគូលែន ប្រាសាទកោះកេរ និងទីកន្លែងជាច្រើនទៀត ដែលអាចធ្វើដំណើរតាមផ្លូវជាតិលេខ៦៤ តភ្ជាប់ពី ផ្លូវជាតិលេខ ៦ ត្រង់ ចំណុចស្រុកសូទ្រនិគមខេត្ដសៀមរាប។ 

សូមបញ្ជាក់ថា៖ នៅខេត្តមានតំបន់ទេសចរណ៍ ៤០កន្លែង ដែលមិនអាចរំលងបាន ។ បើ៥កន្លែង នៅសៀមរាប ស្អាតៗបំផុត បើបានទៅ ទោះមានទុក្ខប៉ុនភ្នំដឹងតែរលាយខ្សុលតែម្តង អស្ចារ្យប្រទេសជាតិយើង ។ 

១. រមណីយដ្ឋាន ភូមិ លិច ទឹក កំពង់ភ្លុក

២.ទំនប់ម្កាក់ 

៣. សហគមន៍ទេសចរណ៍បន្ទាយស្រី

៤.ពើងគំនូរ

៥. គយគន់ ថ្ងៃលិចនៅភ្នំក្រោម ៕ 

ដោយ ៖ សិលា


ចែករំលែក៖