ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាង១២មុឺននាក់ បានមកលេងកំសាន្តក្នុងខេត្តកំពង់ចាម ក្នុងឱកាសថ្ងៃឆ្លងឆ្នាំ ២០២៤

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ត្រូវថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ ឆ្លងចូលឆ្នាំ២០២៤នាពេលបន្តិចទៀតនេះ​។ ខេត្តកំពង់ចាមមានភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្ត សរុបមានចំនួន 122,446នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 122,253នាក់ និងភ្ញៀវបរទេសមានចំនួន 193នាក់ ។ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្ត​កំពង់ចាម​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០១​ ខែមករា​ ឆ្នាំ​២០២៤។ 

ក្នុងនោះនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗមានចំនួន ៖

-​ រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរសរុបមានចំនួន 7,350នាក់។ 

-​ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរសរុបមានចំនួន 250នាក់។ 

-​ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរសរុបមានចំនួន 465នាក់។ 

-​ រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរសរុបមានចំនួន 28នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 23នាក់ និងភ្ញៀវបរទេសចំនួន 05នាក់ ។

-​ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរសរុបមានចំនួន 602នាក់។ 

-​ រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរសរុបមានចំនួន 718នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 705នាក់ និងភ្ញៀវបរទេសចំនួន 13នាក់ ។

-​ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរសរុបមានចំនួន 201នាក់។ 

-​ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរសរុបមានចំនួន 35,902 នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 35,830នាក់ និងភ្ញៀវបរទេសមានចំនួន 72នាក់ ។ 

-​ រមណីយដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរសរុបមានចំនួន 315នាក់។ 

-​ ក្រុងកំពង់ចាម ភ្ញៀវទេសចរមានចំនួន 73,360នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 73,280នាក់ និងភ្ញៀវបរទេសចំនួន 80នាក់ ។ 

-​ ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវសរុបចំនួន 3,250នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 3,227នាក់ និងភ្ញៀវបរទេសចំនួន 23នាក់៕

ដោយ៖ កូនអ្នកកំពង់ចាម


ចែករំលែក៖