ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៩នាក់​ ក្នុង​បទល្មើសគ្រឿងញៀនទូទាំងប្រទេសនាថ្ងៃទី២ មករានេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​ទី០២​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃនេះ មានចំនួន ១០ករណី និងឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៩នាក់។ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

របាយការណ៍ដដែល​បន្តថា​ ជនសង្ស័យចំនួន ១៩នាក់​ ក្នុងនោះ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី រួមមាន៖​ ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៦នាក់(ស្រី ១នាក់),​ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែមករា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ២,៥៨ក្រាម និង១៣កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ៤អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៤អង្គភាព

១ / កំពង់ចាម៖ រក្សាទុក ៤ករណី ឃាត់ ១២នាក់ ចាប់យកIce ២,៥៨ក្រាម។

២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច។

៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។

៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៨កញ្ចប់តូច៕

ដោយ​៖តារា​


ចែករំលែក៖