ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេច : ប្រការ១: ចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ របស់ គណបក្សប្រជាជនកម្ពុជា នៅតាមមណ្ឌលភូមិភាគនីមួយៗ ដូចខាងក្រោម :

១-ភូមិភាគទី១ (រាជធានីភ្នំពេញ) លោក ប្រាក់ សុខុន ប្រធាន

២-ភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) លោក អ៊ុច បូររិទ្ធ ប្រធាន

៣-ភូមិភាគទី៣ (ខេត្តកណ្តាល) លោក ម៉ម ប៊ុននាង ប្រធាន

៤-ភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្ត ប៉ៃលិន) លោក ប៉ុល លឹម ប្រធាន

៥-.ភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) លោក ខៀវ មុត ប្រធាន

៦-ភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) លោកស្រី មាន សំអាន ប្រធាន

៧-ភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) លោក ម៉ុង ឬទ្ធី ប្រធាន

៨- ភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្ត មណ្ឌលគិរី) លោក នាង ផាត ប្រធាន

ប្រការ២ : ក្រុមបេក្ខជនខាងលើនេះមានភារកិច្ច ៖

-ប្រធាន និងអនុប្រធាន ត្រូវធ្វើទំនាក់ទំនងជាមួយថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សរាជធានី ខេត្ត ដែលនៅក្នុងភូមិភាគរបស់ខ្លួន ដើម្បីនាំសមាជិក សមាជិកាទាំងអស់ក្នុងក្រុមរបស់ខ្លួន បង្ហាញមុខឱ្យអង្គបោះឆ្នោតបានស្គាល់។

-ក្រុមនីមួយៗត្រូវបែងចែកគ្នាចុះធ្វើសកម្មភាពពីឥឡូវជាមួយអង្គបោះឆ្នោត ដោយក្នុងនោះត្រូវ សហការឱ្យបានល្អជាមួយសមាជិកគណបក្សដែលជាសមាជិក សមាជិកាព្រឹទ្ធសភាបច្ចុប្បន្នរបស់យើង។

-ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខេត្ត គណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រុម បេក្ខជនក្នុងភូមិភាគនីមួយៗត្រូវរួមគ្នាត្រៀមសម្រាប់ការឃោសនាបោះឆ្នោត និងត្រូវចាត់ចែងចេញធ្វើ យុទ្ធនាការឃោសនាបោះឆ្នោតឱ្យបានល្អបំផុត តាមការកំណត់នៃច្បាប់ និងផែនការដែលបានគ្រោងទុក។

ប្រការ៣ : ក្រុមបេក្ខជនទាំងអស់ខាងលើនេះ ត្រូវបញ្ចប់ភារកិច្ចជាស្ថាពរនៅពេលដែលគ.ជ.ប បានប្រកាស លទ្ធផលបោះឆ្នោតជាផ្លូវការរួច។

ប្រការ៤: ស្ថាប័នគណបក្សដែលពាក់ព័ន្ធ ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខេត្ត គណៈកម្មាធិការ គណបក្សរាជធានី ខេត្ត សមាជិកគណបក្សដែលជាសមាជិក សមាជិកាព្រឹទ្ធសភាបច្ចុប្បន្ន និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានឈ្មោះក្នុងប្រការ១ ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចនេះ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖