ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ៖​ ករណីចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុង​ ជាការភាន់ច្រឡំ

ចែករំលែក៖

ខេត្ត​កែប​៖​ លោក ប៊ុន យោង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប​ បានថ្លែង​ប្រាប់សារព័ត៌មាន​យ៉ាងដូច្នេះ​ថា៖​ ករណីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)​ បានចាប់ឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ​ គឺជាការភាន់ច្រឡំ។

អ្នកនាំពាក្យរូបនេះ​ បានថ្លែង​បន្តថា​ បន្ទាប់ពីមានករណីចុះផ្សាយថា លោកអភិបាលក្រុង និងនាយករដ្ឋបាលក្រុងកែបម្នាក់ត្រូវ​ បានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននេះហើយ អភិបាលខេត្តកែបបានច្រានចោលក្នុងការចុះផ្សាយមិនពិតនោះទេ នេះគ្រាន់តែជាការភាន់ច្រឡំមួយតែប៉ុណ្ណោះ ខណៈមន្រ្ដីទាំង២រូបត្រូវបានវិលត្រឡប់ មកវិញហេីយ។

គួរជម្រាបជូនថា​ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកនាថ្ងៃទី២ ខែមករាម្សិលមិញនេះ​ បានជិះ​រថយន្ត​ចំនួន​បីគ្រឿង​ មានដូចជា​ រថយន្ត​ហ្វ័ត​ ,រថយន្ត​ឡង់គ្រីស័រ​ និងរថយន្ត​ម៉ាស្ដា​ បានចុះទៅឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែបម្នាក់ទៀត បន្ទាប់ពីលោកអភិបាលក្រុងកែបរូបនោះ បានបញ្ចប់កិច្ចប្រជុំមួយនៅសាលាក្រុងកែប៕

ដោយ​៖ តារា​


ចែករំលែក៖