ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ៣ មករា ឆ្នាំ២០២៤ ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣២ នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖

+ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២១នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ៣ករណី ឃាត់ ១១នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣ ខែមករា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ៣,៣៣ក្រាម និង២៨កញ្ចប់តូច។

-មេតំហ្វេតាមីន(Wy) = ០,៩៩ក្រាម។

លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៩អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១,០៨ក្រាម និងWy ០,៩៩ក្រាម។

២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។

៤ / កំពង់ស្ពឺ៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៨០ក្រាម។

៥ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១៣កញ្ចប់តូច។

៦ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។

៨ / តាកែវ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៤៥ក្រាម។

៩ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។

PM : ០អង្គភាព៕

ដោយ ៖ សិលា


ចែករំលែក៖