កីឡាករ Lee Kang-in និង Kylian Mbappe បានស៊ុតបាល់បញ្ចូលទីដ៏ល្អ ខណៈដែលក្រុម Paris Saint-Germain បានបំបែកកំណត់ត្រាបន្ថែមពានរង្វាន់ Trophee des Champions ជាលើកទី១២ជាមួយនឹងជ័យជម្នះ ២ទល់០ លើក្រុម Toulouse នៅ Parc des Princes។ កីឡាករ Lee Kang-in បានបើកការស៊ុតបញ្ចូលទីនាំមុខ បន្ទាប់ពីលេងបានត្រឹមតែ៣នាទី។ នេះជាពានរង្វានើដំបូងបង្អស់របស់លោក Luis Enrique ដែលទទួលបន្ទុកដឹកនាំនៅ PSG។
PSG ត្រូវការពេលតិចជាង៣នាទីដើម្បីបើកការស៊ុតបញ្ចូលទីនៅកីឡដ្ឋាន Parc des Princes ហើយធ្វើដូច្នេះតាមស្ទីល ដោយ Lee បានទាត់បាល់បញ្ចូលទីពីការបញ្ជូនរបស់ Ousmane Dembele។ ក្រុម Toulouse ព្យាយាមសម្រុកផងដែរ ដោយកីឡាករ Thijs Dallinga មានឱកាសដែលធ្វើឱ្យក្រុម PSG មានការព្រួយបារម្ភតិចតួចក្នុងការប្រកួតនេះ។
ក្នុងនាទីទី៤៤ Mbappe សម្រេចរកគ្រាប់បាល់ទី២ពីការស៊ុតពីចម្ងាយដោយបានផុតជើងខ្សែការពារ៣នាក់ផុតដៃអ្នកចូលទីបានសម្រេច។ ចូលដល់តង់ទី២ Toulouse មានភាពល្អជាង ប៉ុន្តែមិនអាចប្រែក្លាយវាទៅជាគ្រាប់បាល់បានទេ ដោយមាន PSG ព្យាយាមគ្រប់គ្រងការប្រកួត ហើយស្ទើរតែរកបានមួយគ្រាប់ទី៣ នៅពេលដែល Achraf Hakimi បានវាយបកពីការទាត់បាល់ហ្វ្រីឃីកពីចម្ងាយ។
នេះគឺជាកំណត់ត្រាឈ្នះពាន Trophee des Champions លើកទី១២របស់ PSG ហើយពួកគេនឹងសង្ឃឹមជាលើកទី១ក្នុងចំណោមពានរង្វាន់ជាច្រើនដែលក្រុមឈ្នះនៅរដូវកាលនេះ។ ក្រុម PSG មាន៥ពិន្ទុដាច់លើកំពូលតារាង Ligue 1 នឹងប្រកួតជាមួយក្រុម Real Sociedad ក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ហើយចាប់ផ្តើមយុទ្ធនាការ Coupe de France របស់ពួកគេជាមួយនឹងក្រុម Revel លំដាប់ទី៦នៅថ្ងៃអាទិត្យនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ eurosport.com)