ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកសិស្សសាលា​ឯកជន​មួយគ្រឿង​ ឆេះទាំងព្រឹកនៅផ្លូវជាតិលេខ​៤១​ ស្រុក​គងពិសី​ ពេលកំពុងដឹកសិស្សចេញពី​សាលា​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្ដដឹកសិស្សសាលា​ឯកជន​មួយគ្រឿង​ ពេលកំពុងបេីកដឹកសិស្សចេញពី​សាលា​ ស្រាប់​តែ​ឆាបឆេះ​បង្កការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ ចេញ​ជួយ​អន្តរាគមន៍​បាញ់ពន្លត់​ទាន់ពេលវេលា​។ 

បេីតាមរាយការ​ណ៍ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ បានឱ្យដឹងថា​ អគ្គិភ័យឆាបឆេះ​រថយន្ត​ដឹក​សិស្ស​សាលាមួយគ្រឿង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវ​ជាតិ​លេខ​៤១​ ឃុំពេជ្រមុនី​ ស្រុក​គងពិសី​ ខេត្ដកំពង់ស្ពឺ​។ មូលហេតុ​សង្ស័យឆ្លងចរន្តខ្សែភ្លើង។ 

សមត្ថកិច្ច​ ក៏បានបញ្ជាក់ថា ​ករណី​ឆេះ​រថយន្ត​ខាងលេីនេះ​មិនបណ្តាល​ឱ្យ​សិស្សានុ​សិ​ស្ស ​ដែលជិះក្នុងរថយន្ដមិនមានរងរបួស​នោះទេ ខណៈ​សមត្ថកិច្ច​បានចុះជួយអន្ដរាគមន៍​សង្គ្រោះ​បាញ់​ពន្លត់​ទាន់ពេលវេលា​៕

ដោយ៖ កំពង់​ស្ពឺ​


ចែករំលែក៖