ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម ៖
១- ឯកឧត្តមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជានិម្មិតរូបនៃការបែកបាក់ = ឥឡូវនេះមានសកម្មជនក្នុងជួរក្បាលម៉ាស៊ីនបក្សប្រឆាំងបានចាកចេញមករួមរស់ជាមួយបក្សទេវតាជាបន្តបន្ទាប់។
២- ការបោះឆ្នោតប្រព្រឹត្តទៅជាសម្ងាត់ = ដូច្នេះកុំនិយាយថាមានការសំឡុតគំរាមកំហែងពលរដ្ឋឲ្យបោះឲ្យគណបក្សណាមួយនោះ?
៣- ទោះជាអ្នកវិភាគលំអៀងនយោបាយនិងវិទ្យុប្រតិកិរិយាខិតខំលើកតម្កើងហៅជាឯកឧត្តមយ៉ាងណា = ក៏ទណ្ឌិតក្បត់ជាតិនៅតែក្បត់ជាតិ៣ជំនាន់ដែរ?
៤- សម្ព័ន្ធភាពឆ្ពោះទៅមុខ = គឺជាសម្ព័ន្ធភាពឆ្ពោះទៅរលាយរលត់នាពេលខាងមុខ?
៥- ការផ្ទេរឲ្យអង្គបោះឆ្នោតឲ្យបោះឆ្នោតឲ្យបក្សផ្សេង = គឺជានយោបាយសម្លាប់ខ្លួនឯង?
៦- វិធីហុចការ៉ុតឲ្យហើយនៅតែមិនបានការនឹងប្រើដំបងសំពង = គឺជាបទពិសោធន៍ប្រជាធិបតេយ្យបញ្ច្រាស់ទិសរបស់អ្នកវិភាគអេតចាយ?
៧- សេណារីយោដែលអ្នកវិភាគអេតចាយដាក់ចេញ = គឺជាក្តីសង្ឃឹមដែលគ្មានសង្ឃឹមរបស់ក្រុមឧទ្ទាមក្រៅច្បាប់?
៨- បញ្ហាសំខាន់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់កំណត់យកព្រលឹងអត់ឈ្មោះនិងរូបក៏បាន = មានព្រលឹងតែអត់រូប មានន័យថាជាស្រមោលឬផ្សែងខ្យល់។
៩- ក្តីសង្ឃឹមថានឹងបានមកកាន់អំណាច = គឺជាក្តីសង្ឃឹមនៅក្នុងការគិតប៉ុណ្ណោះ?
១០- ការញុះញង់ឲ្យកម្លាំងប្រជាធិបតេយ្យងើបឡើងដណ្តើមអំណាច = គ្រាន់តែជាក្តីស្រមើស្រម៉ៃរបស់ក្រុមឧទ្ទាមក្រៅច្បាប់នៅឯនាយសមុទ្រ? ៕
ដោយ ៖ សិលា